ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ នៅក្បែរសាលាបឋមសិក្សាក្រសាំងជ្រុំ និងជិតវត្តក្រសាំងជ្រុំ ស្ថិតនៅក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!មជ្ឈដ្ឋានខាងក្រៅ!និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន រិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែករឹងមាំ ទេនោះ? ម្ចាស់បនល្បែងសុីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសង(មាន់ជល់)តាមអនឡាញ មួយកន្លែង នៅលើទឹកដី ភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំខេត្តស្វាយរៀង បានឡើយ។
ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងស៊ីសង(មាន់ជល់)តាមអនឡាញ មួយកន្លែង ស្ថិតនៅក្នុង ភូមិសាស្ត្រ ខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក បែរជា.អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្រ្កាប! ធ្វើឲ្យពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងនិងឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តស្វាយរៀង ជួយចាត់វិធានការ ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង(មាន់ជល់)តាមអនឡាញ មួយកន្លែង ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះផង!
ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕
Tags:
ព័ត៌មានសន្តិសុខសង្គម