លោកជំទាវរដ្ឋលេខាធិការ ទេព បូរ៉ាមីន និងលោកជំទាវអនុរដ្ឋលេខាធិការ ភឹម រុនស៊ីណារតន៍ អញ្ជើញចូលរួមកម្មវិធីប្រារព្ធទិវាជាតិអំណានលើកទី៩ ក្រោមប្រធានបទ "អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត" ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម បានផ្ដល់អនុសាសន៍ ជូន អ្នកនិពន្ធ និងអ្នកចងក្រងសៀវភៅ ឬឯកសារអប់រំ សូមបន្ត និងបង្កើនការបោះពុម្ព ស្នាដៃបន្ថែមទៀត និងបានជំរុញអោយក្រសួងស្ថាប័នពាក់ព័ន្ធ ផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ដើម្បីឱ្យមន្ត្រីរាជការ និងបុគ្គលិកគ្រប់រូបចូលរួមអាន និងសិក្សាស្រាវជ្រាវ តាមគ្រប់លទ្ធភាព ជាពិសេសការរៀបចំឱ្យមានបណ្ណាល័យ ឬមជ្ឈមណ្ឌលរក្សាឯកសារឌីជីថល ហើយឯកឧត្តមក៏បានផ្តល់អនុសាសន៍មួយចំនួនទៀត ដើម្បីជំរុញ និងលើកកម្ពស់អំណាន។
ឯកឧត្តម ក៏បានអញ្ជើញប្រគល់ពានរង្វាន់ដល់ជ័យលាភី ផ្នែកអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ "ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន" និងជ័យលាភីកិត្តិយសផ្នែកបកស្រាយប្រធានបទដើម្បីជាការអបអរសាទរទិវាជាតិអំណានលើកទី៩ នេះផងដែរ។
#ទិវាជាតិអំណាន #អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
Tags:
ព័ត៌មានខ្លីៗ ព័ត៌មានជាតិ