លោកបណ្ឌិត ហែម ប្រសើរ ដឹកនាំក្រុមការងារចុះលើកស្លាកសាខាសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ប្រចាំសាខាស្រុកសន្ទុក ខេត្តកំពង់ធំ


  កំពង់ធំ៖ ថ្ងៃចន្ទ ១រោចខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត ហែម ប្រសើរ ដឹកនាំក្រុមការងារចុះលើកស្លាកសាខាសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ប្រចាំសាខាស្រុកសន្ទុក ស្ថិតនៅភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ពិធីនោះដែរក៏មានការប្រកាសតែងតាំង សមាសភាពថ្នាក់ដឹកនាំសាខាសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ ប្រចាំស្រុកសន្ទុក មានដូចខាងក្រោម៖

១- លោក ម៉ ភាព        ជាប្រធាន

២- លោក សឹម ជា       ជាអនុប្រធាន

៣-លោកស្រី  ជា ម៉ុន  ជាលេខាធិការ

៤- លោកស្រី អ៊ុយ រី    ជាហេរញ្ញិក

៥- លោកស្រី អ៊ុយ រ៉ន  ជាសមាជិក

កម្មវិពិធីនេះក៏មានការចែកអំណោយជូនដល់បងប្អូនមានជីវភាពខ្វះខាតចំនួន៣គ្រួសារក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរ លោកមេភូមិ ភូមិទួលវិហារ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំផងដែរ។

#អរគុណសន្តិភាព

#កម្ពុជា #Cambodia 

#ខ្មែរ #khmer

#សន្តិភាពនៅកម្ពុជា #peaceincambodia 

#សមាគមសម្ព័ន្ធភាពអ្នកសារព័ត៌មានក្នុងសន្តិភាព

#សសអស #AAJP #ព័ត៌មាន #News





Post a Comment

Previous Post Next Post