លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះចែកវត្ថុអនុស្សាវរីយ៍ដល់អ្នកដំណើរជើងហោះហើរដំបូង នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។
ជើងហោះហើរដំបូងគេ ដែលបានចូលចតក្នុងអាកាសយានដ្ឋានថ្មីនេះ គឺក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia ដឹកភ្ញៀវទេសចរមកពីប្រទេសចិន ហើយត្រូវបានទទួលស្វាគមន៍ ដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ លោកអ្នកឧកញ៉ា ពុង ឃាវសែ និងថ្នាក់ដឹកនាំរាជធានី ខេត្ត ដែលមានការបាញ់ទឹកទទួលស្វាគមន៍យន្តហោះ ការលេងឆៃយាំ បំពាក់កម្រងផ្កា និងចែកវត្ថុអនុស្សាវរីយ៍ ដល់អ្នកដំណើរផងដែរ។











