ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមកម្មវិធីបើកសិក្ខាសាលាស្តីពី ការអភិវឌ្ឍវិស័យអប់រំ «ភាសាចិន និង ជំនាញវិជ្ជាជីវៈ» នៃប្រទេសអាស៊ានឆ្នាំ២០២៥


   (ភ្នំពេញ)៖ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងកម្មវិធីបើកសិក្ខាសាលា ស្ដីពីការអភិវឌ្ឍវិស័យអប់រំ «ភាសាចិន និង ជំនាញវិជ្ជាជីវៈ» នៃប្រទេសអាស៊ានឆ្នាំ២០២៥។

សិក្ខាសាលានេះរៀបចំឡើងដោយសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា-ចិន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរូមពីសំណាក់ ឯកឧត្តម Jiang Nan អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Yu Yunfeng អគ្គនាយក នៃមជ្ឈមណ្ឌលផ្លាស់ប្តូរ និងសហប្រតិបត្តិការភាសាចិន-ភាសាបរទេស របស់ក្រសួងអប់រំ នៃសាធារណរដ្ឋប្រជាមានិតចិន លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ តំណាងសហគ្រាសឯកជន លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិត ប្រមាណ ៣០០នាក់។

ថ្លែងក្នុងសិក្ខាសាលានោះ ឯកឧត្តម ជា កុសល បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាដែលផ្តោតលើ ការរួមបញ្ចូលគ្នានៃភាសាចិន ជាមួយនឹងជំនាញវិជ្ជាជីវៈ នាថ្ងៃនេះ នឹងក្លាយជាវេទិកាដ៏សំខាន់មួយ ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលត្រូវបានទទួលស្គាល់ថាជាគន្លងដ៏សំខាន់ក្នុងការផ្តល់ជំនាញ បង្កើនសមត្ថភាពប្រកួតប្រជែងដល់កម្លាំងពលកម្មនិងសហគ្រាស ពង្រីកឱកាសការងារ និងពង្រឹងផលិតភាពជាតិ៕

#MLVT #HENGSour










Post a Comment

Previous Post Next Post