...........................
ទីស្តីការក្រសួងទេសចរណ៍៖ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព និង លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់»។
ក្នុងពិធីដ៏សប្បាយរីករាយនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារវិស័យទេសចរណ៍ (ក្រុម «ខ») លោកជំទាវ ឆាយ ស៊ីលីន ប្រធានសមាគម CATA លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគម PATA កម្ពុជា
ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្មួយៗ កូនៗ និងចៅៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមហាគ្រួសារវិស័យទេសចរណ៍ ប្រមាណ ៥១២នាក់។