យុវជន​ ស.ស.យ.ក.ស្រុកអូររាំងឪ​ ប្រមាណ​៣០នាក់​ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា...


   ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ ហេង​ សំរិន​ ចក​ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ - យុវជន​ ស.ស.យ.ក.ស្រុកអូររាំងឪ​ បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥ ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព»និង«លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាពនិងភាពធន់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដមបណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ​ និងឯកឧត្ដម​ ប៉ែ​ន​ កុសល្យ​ អភិបាល​ នៃគណៈអភិបាលខេត្តត្បូងឃ្មុំ​ ព្រម​ទាំង​មន្ត្រី​រាជការ​ សិស្សានុសិស្ស​សុរប​ប្រមាណ​ជាង​១០០០នាក់ផងដែរ​។ 

ក្រោយ​ពី​បិទបញ្ចប់​ ពិធី​យុវជន​ ពិធីអបអរសាទរខួបលើកទី៧៦ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៤ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា​ យុវជន​ ស.ស.យ.​ក​ ស្រុក​អូររាំងឪ​ បាន​ចូលរួម​សកម្មភាព​ដាំកូនឈេី​ ដេីម្បី​ជម្រុញ​ឱ្យ​ភាពបៃតង​ ក្នុង​បរិវេណ​សាលា​វិទ្យាល័យ​ ហេង​ សំរិន​ ចក។









Post a Comment

Previous Post Next Post