ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអនឡាញ ឈ្មោះ R78 មួយកន្លែងក្នុងស្រុកព្រៃឈរ មិនទាន់ឃើញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាប!


   ខេត្តកំពង់ចាម៖ បុគ្គលដែលហ៊ានបើកល្បែងស៊ីសងមាន់ជល់ តាមអនឡាញ ឈ្មោះ R78  មួយកន្លែង ស្ថិតនៅភូមិកុមារាជ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រហែល មានខ្នងបង្អែករឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ជាក់ស្តែងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥.នេះ មានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋមកថា! ទីតាំងល្បែងសុីសងមាន់ជល់ តាមអនឡាញ កន្លែងក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។

ប្រភពដដែលបានឲ្យដឹងទៀតថា! ប្រជាពលរដ្ឋ រស់នៅក្នុង ឃុំបឹងណាយ ស្រុកព្រៃឈរ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងសុីសងមាន់ជល់ តាមអនឡាញ នៅលើទឹកដី ស្រុកព្រៃឈរ បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ ដាក់ការសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួល លាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសងមាន់ជល់ តាមអនឡាញ មួយកន្លែងនេះ រួចហើយ ផងក៏មិនដឹង ទើបគ្មានការបង្ក្រាប! ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថា! ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាដើម ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប រឿងហេតុ! ដូច្នេះប្រជាពលរដ្ឋ សំណូមពរទៅដល់ លោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជួយចាត់មន្ត្រី ក្រោមឪវាទ ចុះទប់ស្កាត់ ទង្វើរបស់ បុគ្គលដែលហ៊ានបើកល្បែងស៊ីសងមាន់ជល់ តាមអនឡាញ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខសង្គម។

សូមរំលឹកថា! កាលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញបទបញ្ជាឲ្យលោក អភិបាលរាជធានី.ខេត្ត.ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែ ត្រួតពិនិត្យ និងបង្រ្កាប!ជាបន្ទាន់លើទីតាំងល្បែងសុីសង ខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង ហើយរាយការណ៍ផ្ទាល់ជូន”សម្តេច”.!៕

Post a Comment

Previous Post Next Post