ស្នាមញញឹមនេះ គឺផ្តើមចេញពីវប្បធម៌សន្ទនា ការរកក្តីសង្ឃឹមថ្មី និងបំណងប្រាថ្នារួម ដែលធ្វើឲ្យយើងបានសម្រេចនូវសមិទ្ធផល ២ ជូនអ្នករាម ខេត្តព្រះសីហនុ


   ឆ្នេរសមុទ្ររាម គឺជាកន្លែងដែលប្រជាជនកម្ពុជាពីគ្រប់ទិសទីចូលចិត្តមកកំសាន្ត និងលំហែ តាមរយៈខ្យល់អាកាសល្អ ទេសភាពស្អាត ម្ហូបអាហារឆ្ងាញ់ និងបដិសណ្ឋារកិច្ចល្អ។ ទោះជាយ៉ាងណាក៏ដោយ កន្លែងនេះ កាលពីមុន មានការសង់តូបនៅលើឆ្នេរខ្សាច់ ដែលមិនមានរបៀបរៀបរយ និងពិបាកនៅក្នុងការរស់នៅ។

ក្រុមការងារថ្នាក់ជាតិ និងប្រជាជននៅតំបន់ឆ្នេរនេះ បានពិគ្រោះយោបល់និងឈរលើជំហររួមថា យើងមានលទ្ធភាពទាំងរក្សាឆ្នេរជាសួនសាធារណៈសម្រាប់ឧត្តមប្រយោជន៍ប្រជាជនទូទាំងប្រទេសផង និងអាចរៀបចំជាលំនៅឋានសមរម្យឲ្យបងប្អូន ដែលជាយុទ្ធជននៃកងទ័ពជើងទឹកផងដែរ។ 

ដោយមានការឯកភាព ស្រុះស្រួលគ្នាខាងលើ ជម្រើសនេះ យើងបានរៀបចំចេញជាភូមិឋានក្សេមមក្សាន្ត ហើយខ្ញុំបានមកប្រគល់ប័ណ្ណកម្មសិទ្ធសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់ជូនបងប្អូនដែលខ្លះជាអតីត និងបងប្អូនខ្លះទៀតកំពុងបម្រើការជាកងទ័ពជើងទឹក ដោយអារម្មណ៍រីករាយ និងភាតរភាព។

នេះហើយជាស្មារតី៧មករា គឺសាមគ្គីមានជ័យ!!!

#របៀងសេដ្ឋកិច្ចកម្ពុជាតំបន់ឆ្នេរសមុទ្រកម្ពុជា

#ក្រសួងរៀបចំដែនដី_នគរូបនីកម្ម_និងសំណង់ #គណៈកម្មារជាតិគ្រប់គ្រង_និងអភិវឌ្ឈតំបន់ឆ្នេរសមុទ្រកម្ពុជា #របៀងសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជា #ខេត្តកោះកុង #ខេត្តព្រះសីហនុ #ខេត្តកំពត #ខេត្តកែប #ទេសចរណ៍ផ្សារភ្ជាប់ហ្នឹងទឹកដី #នាំចេញនៅហ្នឹងកន្លែង #សហគមន៍ភាព #អភិវឌ្ឍសហគមន៍ #សម្បទានសង្គមកិច្ច

#ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ #ក្រុមការងារគណបក្សប្រជាជនកម្ពុជា












Post a Comment

Previous Post Next Post