រយៈពេល ១ឆ្នាំ ដើមអាណត្តិទី៧ ក្រសួងមុខងារសាធារណៈ បានអនុវត្តការងារប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលសម្រេចបានសមិទ្ធផលសំខាន់ៗ រួមមាន៖


   ១).ការរៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀន ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ឆ្នាំ២០២៣

២).ការរៀបចំ និងកែលម្អរចនាសម្ព័ន្ធក្រសួង ស្ថាប័ន តាមរយៈការអនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន 

៣).ការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

៤).ការពង្រឹងការគ្រប់គ្រងការវិវឌ្ឍអាជីពរបស់មន្ត្រីរាជការ

៥).ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន

៦).ការកែលម្អការផ្តល់សេវាសាធារណៈ

៧).ការកែទម្រង់ប្រព័ន្ធបៀវត្ស ដើម្បីបង្កើនប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភ និងរបបសន្តិសុខសង្គម

៨).ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ និងក្រៅតំបន់រួមទាំងជាមួយដៃគូអភិវឌ្ឍន៍នានា។

Post a Comment

Previous Post Next Post