ខេត្តកំពង់ស្ពឺ ៖ នៅរសៀលថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៤ នេះ សមត្ថកិច្ច នគរបាល ផែន សន្តិសុខ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ សហការ ជាមួយ ស្នងការ ដ្ឋាន នគរបាល ខេត្ត កំពង់ ស្ពឺ ចុះ អនុវត្តន៍ ដីកា បញ្ជា អោយ ចូល ខ្លួន របស់ អយ្យការ អមសាលាដំបូង ខេត្ត កំពង់ ស្ពឺ ដោយនាំខ្លួន ឈ្មោះ ជូន គន្ធា ពាក់ព័ន្ធ ករណី ញុះញង់ ប្រជាពលរដ្ឋ អោយ ទន្ទ្រាន កាន់កាប់ ដីរដ្ឋ ខុស ច្បាប់ និង ប៉ុនប៉ង ឆបោក ប្រព្រឹត្តទៅនៅ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ ស្ពឺ ។
សូមបញ្ជាក់ថា ៖ កម្លាំងនគរបាលចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដីទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ! ក្នុងមួយឡូតិ៍ទំហំ ១០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ហើយគេមានដី ៦០០០ឡូតិ៍ ដោយយកប្រាក់មួយឡូតិ៍ ៤៥០ដុល្លារ ថ្លៃសេវារដ្ឋបាល ថ្ងៃសេវាធ្វើផ្លូវ តប្រព័ន្ធភ្លើងទឹក។
ទីបំផុត ! ការចាប់ខ្លួនលោក ជួន គន្ធា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ៕
Tags:
ព័ត៌មានសន្តិសុខសង្គម