ទីតាំងល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ ជាច្រើនផ្សេងទៀត របស់ជនជាតិចិន ក្នុងសង្កាត់ទន្លេបាសាក់ បើកលេងយ៉ាងរលូន ព្រោះគ្មានសមត្ថកិច្ចមូលដ្ឋាន ណាហ៊ានបង្ក្រាប.!។


   ភ្នំពេញ៖ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ប្រាប់មកថា៖ មានទីតាំងល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ជាច្រើនផ្សេងទៀត របស់ជនជាតិចិន កំពុងតែលួចលាក់បើកលេង ចំណុចចុះពីស្ពានហង្ស បត់ឆ្វេងប្រហែល បន្តិច

នៅខាងឆ្វេងដៃ ទីតាំងខាងលើស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា.!។

ទីតាំងល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ ជាច្រើនផ្សេងទៀត របស់ជនជាតិចិន មួយកន្លែងចំណុចចុះពីស្ពានហង្ស បត់ឆ្វេងបន្តិចនៅខាងឆ្វេងដៃ ទីតាំងខាងលើស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្តង ខួបប្រាំង ខួបវស្សា មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះមកអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខ្លាចបាត់បង់លាភសក្ការៈ និងផលប្រយោជន៍ ហើយមើលទៅ.!។

ប្រភពដដែលបានបន្តទៀតថា! ទីតាំងល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ ជាច្រើនផ្សេងទៀត របស់ជនជាតិចិន ដែលមានទីតាំងខាងលើ នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលលេងពពាក់ពពូនជាធម្មតា ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ សម្តែងការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។បញ្ហានេះ ពួកគាត់លើកឡើងថា! ឯណាទៅ! ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញឲ្យមន្រ្តីថ្នក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្រ្កាប!កន្លងមកនោះ.!។

ពលរដ្ឋស្នើសុំ លោក អភិបាលខណ្ឌចំការមន និងលោកអធិការខណ្ឌចំការមន សូមជួយចាត់កម្លាំងកូនចៅក្រោមឱវាទចុះត្រួតពិនិត្យនិងធ្វើការបង្ក្រាបផងទាន។

ដូច្នេះហើយពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រែង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែង(ហ្គេមបាញ់ត្រី)និងល្បែងខុសច្បាប់ ជាច្រើនផ្សេងទៀត របស់ជនជាតិចិន មួយកន្លែងក្បាលស្ពានហង្យ ស្ថិតក្នុងមូលដ្ឋានខាងលើនេះ ផងទាន!។

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!៕





Post a Comment

Previous Post Next Post