សកម្មភាពធ្វើអាជីវកម្មរ៉ែមាសនៅតំបនចុងផ្លាស់ស្រុកកែសីមា ខេត្តមណ្ឌលគិរី កំពុងតែដំណើការយ៉ាងគគ្រឹកគគ្រេងខៈណៈមានការបើកភ្លើងខៀវអាជ្ញាធរមូលដ្ឋាន


    នៅថ្ងៃទី ១១ខែមករា ឆ្នាំ២០២៤ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាចំណុចភូមិពូទោង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានក្រុមឈ្មួញធ្វើអាវីកម្មរករ៉ែមាសយ៉ាងអនាធិបតេយ្យ អាជ្ញាធរមូលដ្ឋាន បើកភ្លើងខៀវ ទើបអាចធ្វើសកម្មភាពបានយ៉ាងរលូន ដោយមិនខ្លាចញញើតនិងច្បាប់ជាតិបន្តិចសោះ។

សូមបញ្ជាក់ថាកាលពីឆ្នាំ ២០១៨ កន្លងមកទីតាំងខាងលើនេះ ត្រូវបានគណៈកម្មការជាតិ បង្ក្រាបបទល្មើសធនធានធម្មជាតិ លើផ្ទៃប្រទេសចុះបង្ក្រាបម្ដងរួចមកហើយ។ ឥឡូវនេះលួចបើកដំណើរការសារជាថ្មី ដែលករណីនេះ ក្រុមឈ្មួញខាងលើ ចាត់ចែងកញ្ចប់ដោយរូបភាពណាមួយ ដើម្បីសុវត្ថិភាពក្នុងការលួចធ្វើរ៉ែមាស។បើទោះបីជាមានការបែកធ្លាយព័ត៌មាននេះក៏ដោយ ក៏មិន ឃើញមានចំណាត់ការនៅឡើយ ពោលគឺពួកគេនៅតែបន្តធ្វើសកម្មភាពជីកកកាយខួង យ៉ាងគគ្រឹកគគ្រេងប៉ុន្តែហាក់ដូចជាមានការតឹងតែងជាងមុន ចំពោះការចេញចូលទៅតំបន់នោះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ពួកឈ្មួញប្រើគ្រឿងចក្រជីកកកាយរណ្ដៅ ឃួងដី ដើម្បីដាក់រំសេវ ឱ្យផ្ទុះ ប្រើជាតិគីមី ធ្វើឱ្យប៉ះពាល់ពលរដ្ឋជាពិសេសវត្តអារាមតែម្ដង ពួកគេធ្វើសកម្មភាពមិនញញើត បើទោះបីជាមានការរិះគន់និងដឹងថា នេះវាជាទង្វើផ្ទុយ,ល្មើសច្បាប់ជាតិក៏ ដោយ។ ទាំងនេះដោយសារតែ ក្រុមឈ្មួញបានទិញទឹក ចិត្តមន្ត្រីថ្នាក់ស្រុកនិងថ្នាក់ខេត្តរួចហើយ ទើបអាចធ្វើបានសុខស្រួល។

ពលរដ្ឋស្នើសុំ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី សូមឯកឧត្តមជួយ ដាក់កម្លាំងគណៈកម្មការឯកភាពខេត្ត ចុះត្រួតពិនិត្យ ឈ្មួញរករ៉ែ ដែលប្រើរំសេវផ្ទុះ ជាតិគីមី ធ្វើឱ្យប៉ះពាល់ដល់បងប្អូនពលរដ្ឋរស់នៅក្បែរៗទីតាំងនោះ ជាពិសេសវត្តអារាម ដើម្បីសុខភាពបងប្អូនពលរដ្ឋ និងព្រះសង្ឃ ដែលជ្រកក្រោម ការដឹកនាំរបស់ឯកឧត្តម ក្នុងខេត្តមណ្ឌលគិរីផងទាន។

#(រិះគន់ក្នុងន័យស្ថាបនា)ក្នុងការលើកឡើងដើម្បីចុះផ្សាយ គេហទំព័រសុវណ្ណសិលា យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

Cellcard: 089837283










Post a Comment

Previous Post Next Post