ពិតទេ!ពលរដ្ឋថា! ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខ្នាតធំ មួយកន្លែងក្នុង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប.!


    ខេត្តត្បូងឃ្មុំ៖ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងស្ថិតនៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកឲ្យអ្នកញៀនល្បែងទៅលេងយ៉ាងគគ្រឹកគគ្រេង តែលោក លី សុភាលីន អភិបាលស្រុកពញាក្រែក និងលោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែក នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្រ្កាបនោះទេ! តើមានហេតុអ្វីទៅ ទាន?

ប្រជាពលរដ្ឋនិងអ្នកធ្លាប់ទៅលេងល្បែងនៅទីនោះ បានរាយការណ៍មកថា! ម្ចាស់ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងក្នុងទឹកដី ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្តង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទទួលបានលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់បនល្បែងមួយនេះ រួចអស់ហើយមើកទៅ.!។

ម្ចាស់ទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងខាងលើ នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលលេងភ្នាល់(លុយ)ចាញ់ឈ្នះ រាប់លាន.រៀល ដល់រាប់ពាន់.ដុល្លារ នាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ឮលាន់ពេញភូមិ បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើ ហិង្សា ក្នុងគ្រួសារ ជាដើម។បញ្ហានេះហើយធ្វើឲ្យប្រជាពលរដ្ឋលើកឡើងថា! ឯងណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្តិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញដោយក្រសួងមហាផ្ទៃ កន្លងមកនោះ.!។

ដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន !។

សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឲ្យលោក អភិបាល រាជធានីទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង !។

#(រិះគន់ក្នុងន័យស្ថាបនា)ក្នុងការលើកឡើងដើម្បីចុះផ្សាយ គេហទំព័រសុវណ្ណសិលា យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕





Post a Comment

Previous Post Next Post