ខេត្តត្បូងឃ្មុំ៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានល្បែងសុីសងតាមប្រពន្ធ័ទូរស្សន៍អនឡាញជាច្រើនកន្លែងនៅតាមហាងកាហ្វេ ស្ថិតនៅក្នុងឃុំកំពាន់ និង ឃុំមេមត់ ស្រុកមេមត់ខេត្តត្បូងឃ្មុំកំពុងបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់មាន់ជល់ អនឡាញយ៉ាងគគ្រឹកគគ្រេង ផ្អើលអស់អ្នកភូមិ តាមប្រភពពីប្រជាពលរដ្ឋសូមមិនបញ្ចេញឈ្មោះ បានលួចបង្ហើបប្រាប់ថា ទីតាំងល្បែងស៊ីសងខុសច្បាប់ក្នុងផ្ទះលក់កាហ្វេជាច្រើនខាងលើនេះ បើកដំណើរការជារៀងរាល់ថ្ងៃមានអ្នកមកលេងទីជិតទីឆ្ងាយមកជួបជុំគ្នាលេងល្បែងភ្នាល់ដាក់លុយ រាប់លានរៀល និងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះ។
គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អតីត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។
ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋស្នើសុំសំណូមពរដល់ លោក ឧត្តមសេនីយ៍ទោល ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាពិសេសលោកឧត្ដមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងអាវុធហត្ថត្បូងឃ្មុំ ហ៊ានដាក់កម្លាំងចុះត្រួតពិនិត្យដល់ឈ្មោះលោក ផាន់ ឡាយ ដែលពលរដ្ឋលើកឡើងថាជើងខ្លាំងនោះទេ?
ក្រុមការងារអ្នកសារព័ត៌មាន សុវណ្ណសិលា រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕
Tags:
ព័ត៌មានសន្តិសុខសង្គម