ទីតាំងល្បែងជល់មាន់តាមអនឡាញ លាក់ខ្លួនក្នុងហាងកាហ្វេនៅផ្សារត្រាំខ្នា គ្មានសមត្ថកិច្ចបង្រ្កាប!


       ទីតាំងល្បែងមួយកន្លែង ដែលមានលេងជល់មាន់តាមអនឡាញ និងឡូតូផងនោះ កំពុងលាក់ខ្លួនលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងហាងកាហ្វេមួយកន្លែង ក្នុងផ្សារត្រាំខ្នា ស្ថិតក្នុងឃុំសុភី ស្រុកបាទី ខេត្តតាកែវ ដោយគ្មានសមត្ថកិច្ចណាចុះបង្រ្កាបឡើយ។

បើយោងតាមសេចក្តីរាយការណ៍ ទីតាំងល្បែងដែលជ្រកក្រោមរូបភាពហាងកាហ្វេមួយនេះ បានបើកលេងជាយូរមកហើយ ដោយមានម្ចាស់ឈ្មោះ ម៉ៅ ។ ទីតាំងល្បែងនេះ បើកលេងចាក់ភ្នាល់ជារៀងរាលថ្ងៃ និងមានមនុស្សមកប្រមូលផ្តុំលេងយ៉ាងគគ្រឹកគគ្រេង តែគេមិនដែលឃើញអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចចុះធ្វើការបង្រ្កាបនោះឡើយ ដែលគេសង្ស័យថា អាចអាជ្ញាធរបានផលប្រយោជន៍ ឬទទួលលាភ សក្ការៈទើបបានជាគ្មានការបង្រ្កាបយ៉ាងនេះ។

ចំពោះករណីនេះ យើងនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីមេប៉ុស្តិ៍នគរបាលឃុំសុភីបាននៅឡើយទេនៅថ្ងៃ, តែយ៉ាងណាក៏ដោយ ពលរដ្ឋដែលរស់នៅក្នុងភូមិសាស្រ្តផ្សារត្រាំខ្នា សូមស្នើដល់លោក អភិបាលខេត្តតាកែវ និងលោក ស្នងការនគរបាលខេត្តតាកែវ សូមលោកជួយចាត់កម្លាំងកូនចៅក្រោមឱវាទចុះត្រួតពិនិត្យ ហ្នឹងធ្វើការបង្ក្រាបផងទាន ស្របតាមគោលនយោបាយភូមិសង្កាត់មានសមត្ថភាពដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕




Post a Comment

Previous Post Next Post