វគ្គចុងក្រោយនៃការអនុវត្តសាកល្បង វេទិកាពិភាក្សាទី៤ និងការធ្វើបទបង្ហាញត្រៀមសម្រាប់សន្និបាតអប់រំ យុវជន និងកីឡា ឆ្នាំ២០២៦


✧═══•❁❀❁•═══✧

[​រាជធានីភ្នំពេញ]៖ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារពាក់ព័ន្ធអនុវត្តសាកល្បងនិងផ្តល់ការណែនាំលើការធ្វើវេទិកាពិភាក្សានិងការធ្វើបទបង្ហាញត្រៀមសម្រាប់សន្និបាតអប់រំ យុវជន និងកីឡា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

​របៀបវារៈសំខាន់ៗដែលអនុវត្តសាកល្បងនាព្រឹកនេះគឺវេទិកាពិភាក្សាទី៤ ស្តីពី "អភិវឌ្ឍការអប់រំកាយនិងកីឡា ដើម្បីសុខុមាលភាព និងកិត្យានុភាពជាតិ" សម្របសម្រួលដោយ លោកបណ្ឌិត សំអោ អង្គារតន៍ អគ្គនាយករងគោលនយោបាយនិងផែនការ ដោយក្នុងនោះរួមមាន៖

-​បទបង្ហាញស្តីពី "ការលើកកម្ពស់សកម្មភាពអប់រំកាយនិងកីឡា ដើម្បីរួមចំណែកបង្កើនគុណភាពអប់រំនិងសុខភាពសាធារណៈ" ដោយ លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្សនិស្សិត​

-បទបង្ហាញស្តីពី "ការលើកកម្ពស់ការហ្វឹកហ្វឺនកីឡាករជម្រើសជាតិនិងថ្នាល ដើម្បីឧត្តមភាពគុណផលកីឡានិងកិត្យានុភាព" ដោយ លោក វ៉ា វណ្ណៈ អគ្គនាយករងកីឡា ​

-បទបង្ហាញស្តីពី "ការពង្រឹងវប្បធម៌កីឡាស្អាតស្អំនៅកម្ពុជា" ដោយ លោកស្រី លឿង សុផាណារ៉េត ប្រធានទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ​-បទបង្ហាញស្តីពី "ការលើកកម្ពស់សុខភាពសិក្សានៅតាមសាលារៀន" ដោយ លោក លី លាងសេង អនុប្រធាននាយកដ្ឋានសុខភាពសិក្សា​។

គួរបញ្ជាក់ដែរថាសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធផលនិងបញ្ហាប្រឈមនានា សំដៅកែលម្អនិងដាក់ចេញនូវវិធានការនិងផែនការសកម្មភាពដែលត្រូវអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបនឹងចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។ សម្រាប់ឆ្នាំ២០២៦នេះ សន្និបាតអប់រំនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះដែលនឹងមានការផ្សាយបន្តផ្ទាល់លើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕ 

អរគុណសន្តិភាព














Post a Comment

Previous Post Next Post