រាជរដ្ឋាភិបាល យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី ចងចាំ និងដឹងគុណបំផុតចំពោះការលះបង់ដេីម្បីបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះ ក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ទាំងលេីជីវភាព, ការសិក្សារបស់កូនចៅបន្ត និងការស្តារឡេីងវិញចំពោះសេដ្ឋកិច្ចគ្រួសារបន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីយេីង។
ក្នុងនាមរាជរដ្ឋាភិបាល សូមថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិ តាមរយៈវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម និងផ្តល់វីរភាពដ៏ល្អ ស្មោះត្រង់ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ និងប្រជាជនកម្ពុជា។
ខេត្តសៀមរាប រសៀលថ្ងៃសុក្រ ទី១៣ កុម្ភៈ ២០២៦
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
<អរគុណសន្តិភាព>
Tags:
ព័ត៌មានជាតិ






















