ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០


✧═══•❁❀❁•═══✧

[ភ្នំពេញ]៖ នៅព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០។ 

ពិធីនេះមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្ដាល មកពីរាជធានី-ខេត្ត វិស័យ ក្រុមការងានីតិបុគ្គល និងអង្គការ សមាគម ចូលរួមប្រមាណជាង៨០០នាក់។ 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ហេង សុខណាង សមាជិកគណៈអចិន្រ្ដៃយ៍តំណាង ឯកឧត្តម ឌី វិជ្ជា អនុប្រធាន និងអគ្គលេខាធិការសហភាពសហព័ន្ធយុវជនកម្ពុជា បានឡើងរាយការណ៍ជូនគណៈអធិបតី និងអង្គពិធីទាំងមូល អំពីសារៈសំខាន់ និងខ្លឹមសារសង្ខេបនៃផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា២.០។ 

ក្នុងនោះ ឯកឧត្តមក៏បានរំលេចឲ្យឃើញ ការរៀបចំឯកសារផែនទីបង្ហាញផ្លូវនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការគិតគូរ និងពិភាក្សាយ៉ាងម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ នឹងគ្រប់ភាគីពាក់ព័ន្ធ។

ឯកសារផែនទីបង្ហាញផ្លូវនេះ ដើម្បីពង្រឹង និងពង្រីកស្ថាប័នឱ្យកាន់តែមានភាពរឹងមាំ ធានានិរន្តរភាពសកម្មភាព ការងាររបស់ ស.ស.យ.ក. ឱ្យកាន់តែមានភាពធន់ ឆ្លើយតបបានទៅនឹងបេសកកម្ម និងការវិវត្តន៍ ឥតឈប់ឈរនៃស្ថានភាពសង្គម សេដ្ឋកិច្ច និងប្រជាសាស្ត្ររបស់ប្រទេសជាតិ៕

<អរគុណសន្តិភាព>




















Post a Comment

Previous Post Next Post