នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦
ក្រុមការងារកម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាននាំយកលិខិតរំលែកមរណទុក្ខ ទ័យទានដេីម្បីចូលរួមរំលែកមរណទុក្ខជូនដល់ក្រុមគ្រួសារលោក ថន រ៉េត សមាជិកផ្នែកសំណង់ដែលឧបាសិកា ប៊ុន ភ្លឹង ត្រូវជាម្តាយបានទទួលមរណភាពនៅថ្ងៃសុក្រ ១៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ២:៤៥ នាទីរសៀល ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយជរាពាធ ។
#កអក #សសយករាជធានីភ្នំពេញ #សសយក
