✧═══•❁❀❁•═══✧
រាជធានីភ្នំពេញ៖ ថ្ងៃពុធទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅទីបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ បា៉ង មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក និងសហការីបានទទួលអំណោយពីលោក ទ្រី សេងហុង និងភរិយា នៅរាជធានីភ្នំពេញរួមមាន÷ទឹកត្រី២០ យួរ ទឹកសុីអ៊ីវ២០ យួរ ទឹកសុទ្ធ៥០ កេស អង្ករ១ តោន ខ្ទឹមស៦០០ គីឡូក្រាម(អំណោយខាងលើនេះគិតជាទឹកប្រាក់ចំនួន៥,៨១០,០០០ រៀល) ជូនបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ដើម្បីជួយវីរ:កងទ័ពនៅសមរភូមិមុខ និងជនភាសសឹក។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ទ្រី សេងហុង និងភរិយា ដែលបានបរិច្ចាគឧបត្ថម្ភជា សម្ភារៈគ្រឿងឧបភោគបរិភោគជូនអង្គភាពនាពេលនេះ ថាពិតជាបានជួយទ្រទ្រង់ដល់ខឿនការពារជាតិពិតប្រាកដមែន ទាំងនេះបង្ហាញអំពីការសាមគ្គីឯកភាពជាតិជាធ្លុងមួយ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី រួមចំណែកជាមួយរាជរដ្ឋាភិបាល ដោះស្រាយរាល់ទុក្ខលំបាកវីរ:កងទ័ពជួរមុខ និងជនភាសឹក ដែលបច្ចុប្បន្នកងកម្លាំងយើងបាននឹងកំពុងបំពេញបេសកកម្មប្រយុទ្ធ និងប្រយុទ្ធការពារជាតិយ៉ាងអង់អាចក្លាហាន នៅសមរភូមិមុខទប់ទល់ការឈ្លានពានរបស់កងទ័ពសៀម មកលើដែនអធិបតេយ្យភាពជាតិយើង។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៉ាង មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក បានប្រគល់លិខិតថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ជូនលោក ទ្រី សេងហុង និងភរិយា ទុកជាការដឹងគុណក្នុងការរួមចំណែកជួយទ្រទ្រង់ខឿនការពារជាតិមាតុភូមិយើង ឯកឧត្តមបានបួងសួងដល់គុណតេជះបារមីវត្ថុសាកសិទ្ធក្នុងលោក តាមជួយឃុំគ្រងថែរក្សាការពារវីរៈកងទ័ពយើងនៅគ្រប់សមរភូមិមុខ និងអស់លោក លោកស្រី ដែលជាម្ចាស់ទានក្នុងពេលនេះ សូមឲ្យមានសុខភាពល្អបរិបូរណ៍ឈ្នះអស់មាសត្រូវគ្រប់ទិសទី និងប្រកបរបរទទួលទានមានបាន ជោគជ័យគ្រប់ភារកិច្ច៕







