ភ្នំពេញ ៖ ក្រោមការយកចិត្ដទុកដាក់ដោយមិនរំលង ប្រកបដោយបេះដូងកក់ក្ដៅរបស់មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានបន្ដចាត់មន្ដ្រីក្រុមការងារជាបីក្រុម ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជូនដល់វីរយុទ្ធជនយើងដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំង៥ នៅរាជធានីភ្នំពេញ រួមមានមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្ដភាពកម្ពុជា-ចិន ព្រះកុសុមៈ ដឹកនាំដោយលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា, មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យព្រះអង្គឌួង ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងមន្ទីរពេទ្យព្រះកេតុមាលា ដឹកនាំដោយឯកឧត្ដម សំ វណ្ណារ៉ា នាយករងខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕