លោកជំទាវបណ្ឌិតសភាចារ្យ ជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋក្នុងឃុំក្រសាំង និងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង


✧═══•❁❀❁•═══✧

ថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញសំណេះសំណាល និងចែកចង្ក្រាន្តបង្កើនថាមពលកាត់បន្ថយការបំពុលបរិស្ថាន។ 

ឆ្លៀតក្នុងពិធីសំណេះសំណាលនេះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យក៏បានជម្រាបជូនអំពីការផ្តាំផ្ញើសេចក្តីនឹករលឹកនិងការសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង ដែលជាការបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋដែលកំពុងតែភៀសសឹក និងក្រុមគ្រួសារវីរៈកងទ័ព ព្រមទាំងផ្តាំផ្ញើឲ្យប្រជាពលរដ្ឋមានស្មារតីរួបរួមគ្នា និងមានជំនឿជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស ពិសេសសម្តេចតេជោធិបតី ក៏ដូចជាការណែនាំប្រជាពលរដ្ឋកុំឲ្យជឿលើការឃោសនារបស់ពួកអមិត្ត ឬក្រុមប្រឆាំងដែលបម្រើឲ្យផលប្រយោជន៍ថៃដ៍។ 

ឆ្លៀតក្នុងឱកាសនេះលោកជំទាវបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពលីកម្មរបស់បងប្អូនវីរៈកងទ័ពដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ តស៊ូជាមួយនិងការរំលោភបំពានដើម្បីការពារអធិបតេយ្យភាពកម្ពុជា។លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានលើកសម្តែងនូវការគោរពអរគុណចំពោះក្រុមគ្រួសារវីរៈកងទ័ពដែលបានលះបង់ ប្តី ប្អូន កូន ក្មួយ ចូលបំរើជាកងទ័ពដ៏អង់អាចក្លាហាននិងធ្វើការណែនាំដល់ក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ឲ្យបង្កើនការយកចិត្តទុកដាក់ក្នុងកំរិតខ្ពស់ចំពោះក្រុមគ្រួសារវីរៈកងទ័ព និងបងប្អូនជនភៀសសឹកនៅតាមមូលដ្ឋាន និងតំបន់សុវត្ថិភាពផ្សេងៗ។ 

លោកជំទាវបណ្ឌិតសភាចារ្យក៏បានជម្រាបជូនផងដែរអំពីស្ថានភាពទូទៅក្នុងប្រទេស ជាពិសេសស្ថានភាព និងស្ថានការណ៍នៅបណ្តាខេត្តជាប់ព្រំដែនប្រទេសថៃដ៍ ដែលកំពុងទទួលរងនូវការឈ្លានពានពីសំណាក់ក្រុមជ្រុលនិយម និងយោធាថៃដ៍។

បន្ទាប់ពីពិធីសំណេះសំណាលនេះលោកជំទាវបណ្ឌិតសភាចារ្យ ក៏បានឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគក្នុង១គ្រួសារទទួលបានអង្ករ៥០គក មី១កេស ទឹកសុីអុីវ១យួរ ទឹកត្រី១យួរ ប្រេងឆា១ដប ស្ករស១គក ឃីត១កញ្ចប់ធំ និងថវិកាចំនួន១០មុឺនរៀល ចំពោះបងប្អូនជនភៀសសឹកចំនួន២២គ្រួសារដែលអញ្ជើញមកពីបណ្តាខេត្តជាប់ព្រំដែន និងជូនក្រុមគ្រួសារវីរៈកងទ័ពចំនួន១៣គ្រួសារ ដែលកំពុងតស៊ូប្រយុទ្ធយ៉ាងប្តូរផ្តាច់ទាំងយប់ទាំងថ្ងៃជាមួយសត្រូវឈ្លានពានថៃ និងឧបត្ថម្ភចង្ក្រានបង្កើនថាមពលកាត់បន្ថយការបំពុលបរិស្ថានចំនួន ៣០០០គ្រួសារ ដែលមានមូលដ្ឋានស្នាក់ក្នុងឃុំក្រសាំង និងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ 

លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន GUANGZHOU ICEBERG ENVIRONMENTAL CONSULTING SERVICE ដែលបានឧបត្ថម្ភចង្ក្រាន្តបង្កើនថាមពលកាត់បន្ថយការបំពុលបរិស្ថានចំនួន៣០០០។
























Post a Comment

Previous Post Next Post