សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ អ្នកឧកញ៉ា យី រដ្ឋា និង ឯកឧត្តម ប៊ុន តារា ចូលរួមចំណែកជួយជាស្បៀងដល់សមរភូមិជួរមុខ


✧═══•❁❀❁•═══✧

‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្លែងអំណរគុណ អ្នកឧកញ៉ា យី រដ្ឋា អគ្គនាយិកាក្រុមហ៊ុន YRT Group និង ឯកឧត្តម ប៊ុន តារា ដែលបានចាត់ឲ្យកូនស្រី កញ្ញា ស៊ុយ ស្រីណុច បាននាំយកស្បៀង ដើម្បីចូលរួមចំណែកដល់សមរភូមិជួរមុខ នារសៀល ថ្ងៃអាទិត្យ ២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

‎សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យ កញ្ញា ស៊ុយ ស្រីណុច ក៏ដូចជា អ្នកឧកញ៉ា យី រដ្ឋា  និង ឯកឧត្តម ប៊ុន តារា ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។

‎ស្បៀងអាហារដែលបានចូលរួមចំណែកថ្ងៃនេះចំនួន ៥០០ឃីត រួមមាន មី ទឹកត្រី ទឹកសុីអីវ ត្រីខ ឆៃពៅ ទឹកសុទ្ធ ៣០យួរ និងអង្ករ ៥៦បាវតូច៕
















Post a Comment

Previous Post Next Post