រដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំស្ដីពីការគ្រប់គ្រងមណ្ឌលសុវត្ថិភាពសម្រាប់ពលរដ្ឋភៀសសឹក នៅនៅក្នុងខេត្តបាត់ដំបង


✧═══•❁❀❁•═══✧

ខេត្តបាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការគ្រប់គ្រងមណ្ឌលសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋភៀសសឹកដោយសារការឈ្លានពានពីភាគីថៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព និងអភិបាលស្រុក។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានណែនាំដល់គណៈកម្មការគ្រប់គ្រងមណ្ឌលសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋភៀសសឹក ត្រូវគ្រប់គ្រងទិន្នន័យ ប្រជាពលរដ្ឋភៀសសឹកឱ្យបានច្បាស់លាស់ និងអន្តរាគមន៍ដោះស្រាយជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតពិតប្រាកដឱ្យបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត បានណែនាំបន្ថែមដល់គណៈកម្មការគ្រប់គ្រងមណ្ឌលត្រូវចុះ ផ្សព្វផ្សាយ ជំរុញឱ្យប្រជាពលរដ្ឋភៀសសឹកធ្វេីការដាំដុះបន្លែ ដេីម្បីផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ។

ឯកឧត្តមបានណែនាំបន្ថែមដល់គណៈកម្មការគ្រប់គ្រងមណ្ឌលចុះ ផ្សព្វផ្សាយលេីកទឹកចិត្តឱ្យប្រជាពលរដ្ឋភៀសសឹកដែលរស់នៅតាមស្រុកជាប់ព្រំដែនឆ្ងាយពីតំបន់ហានិភ័យពិនិត្យពិចារណាលើការវិលត្រឡប់ទៅកាន់លំនៅឋានឡេីងវិញដេីម្បីបន្ត ប្រកបរបររកស៊ីជាធម្មតាលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ខណៈប្រជាពលរដ្ឋភៀសសឹកមួយចំនួនបានស្ម័គ្រចិត្តវិលត្រឡប់ទៅវិញជាបន្តបន្ទាប់៕






















Post a Comment

Previous Post Next Post