ប្រជាពលរដ្ឋឃុំសំបួរ ស្រុកល្វាឯម ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីចំនួន ២,៧៦៣បណ្ណ


នាថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥

ឯកឧត្តមរដ្ឋលេខាធិការ ឈឿន ប៊ុណ្ណារ័ត្ន រួមជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាល និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២,៧៦៣បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ២ភូមិ ក្នុងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។  គិតត្រឹមពេលនេះ ការងារវាស់វែងទូទាំងខេត្តកណ្តាល ត្រូវបានបញ្ចប់ ហើយតាមការគ្រោងទុក ក្រុមការងារនឹងធ្វើការបិទផ្សាយជាសាធារណៈ ភូមិចំនួន ៨ ចុងក្រោយ ក្នុងចំណោមភូមិសរុប ១,០១០ ភូមិ  នៅដំណាច់ឆ្នាំ២០២៥នេះ។

#ការបង្កើតនូវបរិយាកាសគ្មានវិវាទ #ចុះបញ្ជីដីបង្ហើយ #បញ្ចប់វិវាទដីធ្លី #សេវាគាប់ចិត្ត #រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ #បឹងទន្លេសាប #ដោះស្រាយវិវាទបុរី​ #កអក









Post a Comment

Previous Post Next Post