ទីតាំងសាងសង់សំណង់រឹងមួយកន្លែងសង់ចូលច្រាំងទន្លេដោយរលូនឯអាជ្ញាធរនឹងជំនាញពាក់ពន្ធថាធ្វើច្រាំងទន្លេទៅវិញស្ថិតនៅក្រុងសំពៅពូន


   ខេត្តកណ្ដាល៖ ទីតាំងសាងសង់សំណង់រឹងចូលទន្លេមួយកន្លែងស្ថិតនៅ សង្កាត់សំពៅពូន  ក្រុងសំពៅពូន ដែលកំពុងបើកការសាងសង់យ៉ាងពេញទំហឹង ចូលក្នុងច្រាំងទន្លេ ដោយអាជ្ញាធរនឹងជំនាញមិនហ៊ានទប់ស្កាត់នោះទេ។

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមាន សមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
បញ្ហារឿងការសាងសង់សំណង់រឹងនៅច្រាំងទន្លេក្នុងសង្កាត់ខាងលើកនោះលោកអភិបាលក្រុងបានលើកឡើងថា ខ្ញុំអោយរដ្ឋបាលក្រុងចេញសេចក្ដីបំភ្លឺហើយ
ទោះជាយ៉ាងណាក្ដីពលរដ្ឋនឹងមជ្ឍដ្ឋានទូទៅស្នើសុំសំណូមពរដល់ ឯកឧត្តម គួច ចំរើន  អភិបាលនៃ គណៈអភិបាល ខេត្តកណ្ដាល និងជាគណៈបញ្ជាការជាការឯកភាពរដ្ឋបាលខេត្ត មេត្តាជួយចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យផងដើម្បីបញ្ជៀសការរិះគន់យកច្រាំងទន្លេបំរើផលប្រយោជន៍ឯកជន។

អរគុណសន្ដិភាព






Post a Comment

Previous Post Next Post