លោកអ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន ថ្លែងអំណរគុណចំពោះក្រុមការងារអង្កេតស្រាវជ្រាវកិច្ចការ នគរបាល នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ


   ភ្នំពេញ៖ លោក អ៊ុង ថាប់រាំង ចាងហ្វាងសារព័ត៌មានខ្មែរជាយដែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹង ក្រុមការងារអង្កេតស្រាវជ្រាវកិច្ចការនគរបាល នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលបានអញ្ជើញសាកសួរនិងស្វែងយល់ពីតំណើរឿងជុំវិញបណ្តឹងរបស់លោក ទាក់ទងនឹងមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួនបីរូបបាន ធ្វើទុក្ខបុកម្នេញ គំរាមកំហែង និងបង្ខាំងរូបលោកទុកក្នុងចម្រឹងទ្រូងដែកតាមអំពើចិត្ត ឬដោយមិនមានមូលហេតុត្រឹមត្រូវ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពីលោក អ៊ុង ថាប់រាំង បានចូលឆ្លើយបំភ្លឺនៅចំពោះមុខក្រុមការងារអង្កេតស្រាវជ្រាវកិច្ចការនគរបាល នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ ម្សិលម៉ិញ។ ក្នុងឱកាសនោះ លោកថាប់រាំងបានបញ្ជាក់ថា លោកពេញចិត្តជាខ្លាំងចំពោះការសាកសួរប្រកបដោយការយកចិត្តទុកដាក់ស្តាប់យោបល់ ទទួលយកព័ត៌មានដោយយុត្តិធម៌ រុះរាយរាក់ទាក់ប្រកបដោយមិត្តភាព និងមានវិជ្ជាជីវៈរបស់ក្រុមការងារអង្កេតស្រាវជ្រាវកិច្ចការនគរបាល នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។ 

លោកអ៊ុង ថាប់រាំង បានលើកឡើងថាការចូលរួម និងការយកចិត្តទុកដាក់របស់មន្ត្រីអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ គឺជាសញ្ញាបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចំពោះសិទ្ធិ និងសេចក្តីយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ លោកថាប់រាំង សង្ឃឹមជឿជាក់ថា បណ្តឹងសុំអន្តរាគមន៍ទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ករណីលោកសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោក នូ ជីវ័ន្ត ស្នងការរងទទួលបន្ទុកផែននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដែលបានធ្វើទុក្ខបុកម្នេញ គំរាមកំហែង បង្ខាំងរូបលោកក្នុងចម្រឹងជញ្ជាំងទ្រុងដែកតាមអំពើ នឹងត្រូវអនុវត្តន៍តាមផ្លូវច្បាប់ ដើម្បីធានាឲ្យមានភាពត្រឹមត្រូវ និងយុត្តិធម៌ចំពោះរូបលោក។




Post a Comment

Previous Post Next Post