ខេត្តត្បូងឃ្មុំ៖ ស្ថិតក្នុងផ្សារ ត្រពាំង ផ្លុង ឃុំ ត្រពាំងផ្លុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ វង់ល្បែងសុីសងដ៏ធំ មួយកន្លែងនោះ គេសង្កេត ឃើញថា មន្ត្រីសមត្ថកិច្ច រួមទាំងអាជ្ញាធរ មូលដ្ឋាន ហាក់បី ដូចជាត្រូវដង ត្រូវផ្លែជាមួយមេបន ល្បែង ដែលមានឈ្មោះ
១/ឈ្មោះថែល
២/ឈ្មោះដា
អ្នកទាំងពីរ ជាមេបើក ល្បែងប្រចាំក្នុងផ្សារ ត្រពាំងផ្លុង បានបើកល្បែងពីរ ប្រភេទ
១/ល្បែង អាប៉ោង
២/ល្បែង ចាក់កូនសត្វ លេងជា អចិន្ត្រៃយ៍ នៅសព្វថ្ងៃនេះ ស្ថិតនៅខាងក្រោយ រោងកាហ្វេ ក្នុងផ្សារ ត្រព្រាំងផ្លុង។
បានធ្វើអោយ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅ ក្នុងឃុំត្រពាំងផ្លុង ពួកគាត់ មិនសប្បាយចិត្ត ទៅលើលោកសមត្ថកិច្ច និង អាជ្ញាធរ មូលដ្ឋាន មិនហ៊ានបង្ក្រាប ទៅលើវង់ល្បែងសុីសង ដ៏ធំដុះស្លែរ មួយកន្លែងនោះទេ។
ទើបធ្វើអោយ វង់ល្បែងសុីសង អាប៉ោង និងកូនសត្វ បើកលេងទៅបានយ៉ាងរលូនក្នុងផ្សារ ត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ទើបនូវថ្ងៃនេះខ្ញុំបាទចាងហ្វាងការផ្សាយ
នៅគេហទំព័រសុវណ្ណសិលា ទទួលបាននៅព័ត៌មាន ពីបងប្អូនប្រជាពលរដ្ឋ នៅជិតកន្លែង ល្បែងបានរាយការណ៍ និងផ្តល់
នៅព័ត៌មានជូនមកអង្គភាព យើងខ្ញុំអោយជួយចុះផ្សព្វផ្សាយ៕
Tags:
ព័ត៌មានសន្តិសុខសង្គម