(ភ្នំពេញ)៖ ប្រិយមិត្តជាទីរាប់អាន យើងដឹងហើយថាទន្លេស្ទឹងបឹងបួរព្រែក ជាសម្បត្តិរបស់រដ្ឋ ហើយបែរជាមានបុគ្គលមានលុយសាងសង់សំណង់រឹងចូលទន្លេ ដោយមិនញញើតនិងច្បាប់ដែលស្ថិតនៅក្នុងភូមិ ភូមិទួលរកាទី១ សង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទោះបីមន្ត្រីអនុវត្តច្បាប់ចុះមកណែនាំបញ្ឈប់ការសាងសង់រំលោភយកដីច្រាំងទន្លេនិងទន្លេក៏បុគ្គ ញូង វទញ្ញូ មិនខ្វល់ដែរ នៅតែបន្តសាងសង់សំណង់រឹងរំលោភចូលក្នុងទន្លេដដែល។
បើតាមសម្ដីរបស់លោកកែវសំណាងអភិបាលរងខណ្ឌមានជ័យបានឱ្យអង្គភាពសារព័ត៌មានយើងដឹងថាកន្លងមកលោកនិងមន្ត្រីរបស់លោកបានចុះហាមឃាត់និងធ្វើកិច្ចសន្យាបីដងរួចមកហើយប៉ុន្តែបុគ្គលនេះមិនបានស្ដាប់ការហាមឃាត់របស់មន្ត្រីរបស់គាត់នោះទេ នៅតែបន្តការសាងសង់ដដែលៗ។
កន្លងមកបុគ្គលនេះបានចាក់ដីនិងថ្មចូលទន្លេរបស់រដ្ឋហើយធ្វើរបងព័ទ្ធយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដែរ ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានមានចម្ងល់យ៉ាងខ្លាំង ដីពួកគាត់គ្មានប្លង់កម្មសិទ្ធិនោះទេ ពីព្រោះ មន្ត្រីសុរិយោដីនិយាយថាជាដីចំណីច្រាំងទន្លេ ចុះហេតុអ្វីបុគ្គលស្មោះញូងវទញអាចចាក់ថ្មចូលទន្លេ ឆ្ងាយពីច្រាំងទន្លេបែរជាមានកម្មសិទ្ធិអាចសាងសង់សំណង់រឹងបានយ៉ាងរលូន ពាក់ព័ន្ធនឹងករណីខាងលើនេះយើងមិនអាចទំនាក់ទំនងលោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់រាជធានី ភ្នំពេញបាននោះទេដោយពុំមានលេខទូរសព្ទ។
អនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេរាជរដ្ឋាភិបាល
បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី 10 ខែកក្កដា 2015
មាត្រា 8 ចំណីមាត់ច្រាំងនិងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ
-ឆ្នេរនិងពាមសមុទ្រ ចម្ងាយ១០០ម៉ែត្រគិតពីមាត់ពាម(ពេលទឹកជោរអតិបរមា
-ទន្លេ ចម្ងាយ ៥០ម៉ែត្រគិតពីច្រាំទន្លេ
-ស្ទឹងចម្ងាយ ៣០ម៉ែត្រគិតពីមាត់ច្រាំងស្ទឹង -ព្រែកចម្ងាយ ២០មែត្រគិតពីមាត់ច្រាំង
- អូរចម្ងាយ១០ម៉ែត្រគិតពីមាត់ច្រាំងអូរ
-ប្រឡាយមេ ចម្ងាយ១០មែត្រគិតពីទេរភ្លីប្រឡាយផ្នែកខាងក្រៅ
- ប្រឡាយរង- ចម្ងាយ ៥មែត្រគិតពីជើងទេរភ្លឺប្រឡាយផ្នែកខាងក្រៅ
- ប្រឡាយស្រោចស្របចម្ងាយ ៣ម៉ែត្រគិតពីជើងទេរប្រឡាយផ្នែកខាងក្រៅ
-អាងទឹក ចម្ងាយ១០០ម៉ែត្រគិតពីកម្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់នៅក្នុងអាងទឹក- បឹងបូចម្ងាយ ៥០ ម៉ែត្រគិតពី កម្រិតកម្ពស់ទឹកអតិបរមាដែលបានតម្កល់ក្នុងអាងទឹក -ដីចំណីមាត់ច្រាំ ឆ្នេរ និងពាមសមុទ្រនៅតំបន់រាជធានីឬក្រុងនៃខេត្តឬទីប្រជុំជននិងតំបន់អភិរក្សត្រូវកណត់ដោយលិខិតបទដ្ឋានគតិយុត្តដោឡែក
ដីចំណីមាត់ច្រាំងឆ្នេរនិងពាមសមុទ្រនៃតំបន់អាងទន្លេបានកំណត់ខាងលើជាសម្បត្តិសាធារណះរបស់រដ្ឋ ។
ការសាងសង់សំណង់រឹងលើដីសាធារណៈរបស់រដ្ឋខុសច្បាប់របស់រដ្ឋ មន្ត្រីអនុវត្តច្បាប់មិនគួរមើលរំលងដូចជាប្រធានមន្ទីរធនធានទឹក ប្រធានមន្ទីរសូរិយោដីនិងប្រធានសាធារណការនិងដឹកជញ្ជូន គួរតែអនុវត្តច្បាប់ទៅលើជនទុច្ចរិតដែលរំលោភយកដីរដ្ឋឱ្យមានប្រសិទ្ធភាពផង។
ទោះជាយ៉ាងណាប្រជាពលរដ្ឋទទូចស្នើរសុំដល់អាជ្ញាធរពាក់ពន័គ្រប់លំដាប់ថ្នាក់ជា ពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ មេត្តាមានវិធានការចាត់កំលាំងក្រោមឱវាទ ចុះស្រាវជ្រាវពាក់ព័ន្ធការសាងសង់សំណង់រឹងខុសច្បាប់ក្នុងសង្កាត់ចាក់អង្រែក្រោមផងទាន!។
ទោះជាយ៉ាងណាអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
អង្គភាពសារព័ត៌មានយើងចាំទទួលបំភ្លឺ បកស្រាយគ្រប់ម៉ោងធ្វើការ តាមរបបស្តីពីសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា សូមអរគុណ៕
Tags:
ព័ត៌មានសន្តិសុខសង្គម