ទីតាំងល្បែងស៊ីសងខុសច្បាប់(ប្រភេទ កាស៊ីណូ អនឡាញ)ស្ថិតនៅក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប!


   ភ្នំពេញ៖ មានសេចក្តីរាយការណ៍ប្រាប់មកថា! មានទីតាំងល្បែងស៊ីសង ខុសច្បាប់(ប្រភេទ កាស៊ីណូ អនឡាញ)ស្ថិតនៅក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ …រួមមាន.!

(ទី1)ផ្ទះលេខ15 កែងផ្លូវ118 សង្កាត់ផ្សារចាស់ .!

(ទី2)ផ្ទះលេខ15 កែងផ្លូវ110 សង្កាត់វត្តភ្នំ ..!

ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងបនល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការ រិះគន់ ចំៗថា! បើគ្មានឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ? ម្ចាស់ទីតាំងបនល្បែងសុីសង និងបក្សពួក ក៏មិនអាចបើកល្បែងសុីសង(ប្រភេទ កាស៊ីណូ អនឡាញ)នៅលើទឹកដី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឡើយ។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសង(ប្រភេទ កាស៊ីណូ អនឡាញ)ស្ថិតក្នុងភូមិសាស្រ្តខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងទាំងយប់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្រ្កាប!ទាល់តែសោះ។ ធ្វើឲ្យពលរដ្ឋមានក្តី កង្វល់សុខទុក្ខ និងសុវត្ថិភាពគ្រួសារ របស់ពួកគាត់ ព្រោះថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ? កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ជួយចាត់វិធានការទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងសុីសងខុសច្បាប់(ប្រភេទ កាស៊ីណូ អនឡាញ)ស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះ ផងទាន។ ដើម្បី ពង្រឹង សន្តិសុខ សង្គម៕

អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!។

Post a Comment

Previous Post Next Post