(ឧត្តរមានជ័យ)៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុន អចលនទ្រព្យ LOD ដឹកនាំដោយលោក អ៊ុក ឃ្នួច និងក្រុមគ្រួសារ នាំយក អំណោយទៅផ្តល់ជូនជនភៀសសឹក និងកងទ័ពជួរមុខ ចំនួន១០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ។
អំណោយទាំងនោះត្រូវបានផ្តល់ជូនភៀសសឹកចំនួន ១០០០គ្រួសារ និងកងទ័ពជួរមុខ ចំនួន៥០០ ក្នុងខេត្តឧត្តរមានជ័យ
នាឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ក្រុមហ៊ុន ដែលបានរួមចំណែក ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ចែកជូនដលជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម អ៊ុក ឃ្នួច បានពាំនាំអំណោយរបស់ក្រុមហ៊ុន LOD បញ្ជូនមកចែកជូនជនភៀសសឹកដែលជម្លៀសមកមណ្ឌលសុវត្ថិភាព និងកងទ័ពជួរមុខ។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។
សូមជម្រាបថា អំណោយរបស់ក្រុមហ៊ុនអចលនទ្រព្យLOD តាមរយៈលោកអ៊ុក ឃ្នួច និងគ្រួសាររួមមាន អង្ករ១៥តោន ឆៃប៉ូវ១០០០គីទ្បូ កន្ទេល១០០០ មុង ១០០០ ក្រម៉ា១០០០ ទឹកស៊ីអ៉ីវ១០០០យួរ សៀង២០០០ដប សម្រាប់កងទ័ពជួរមុខចំនួន៦គោលដៅបានឧបត្ថម្ភ ម៉ីចំនួ៦០កេៈសាច់ក្រក៦០គីទ្បូ ត្រីងៀត២០គីទ្បូ សាច់ជ្រូកផាត់២៥ គីទ្បូ និងកាធិផាវ ២០ប្រអ់ផងដែរ៕