នៅពេលថ្មីៗកន្លងទៅមានប្រជាពលរដ្ឋមួយរូបនៅក្រុងសែនមនោរម្យ បានជ្រុះបាត់ឯកសារប័ណ្ណដីដែលស្ថិតក្នុងស្រុកកោះញែក បានអំពាវដល់សាធារណះជនបើមានអ្នករើសបានសូមប្រកល់ជូនគាត់វិញនិងជូនសាគុណផងដែរ។ បើតាមកាឲ្យដឹងពីម្ចាស់ដីឈ្មោះ ឆៃ សុផាន ភេទប្រុសអាយុ៣៦ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណលេខ(២៤១៧២៥០០) មានទីលំនៅបច្ចប្បន្នភូមិអូរស្ពានសង្កាត់ស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៥រូបគាត់បានជ្រុះបាត់ សលាកបត្រដីប្លង់រឹងមួយកន្លែងដែលមានលេខរៀង(៤៣៩)លេខក្បាលដី១១០២០៦០៩-០៤៣៩ ស្មើនិងទំហំ១៨៧៧ម៉ែត្រការ៉េដែលស្ថិក្នុងភូមិអូរយេះឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរី។លោក ឆៃ សុផាន បន្តថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូពីទីរួមខេត្តឆ្ពោះទៅស្រុកកោះញែក ហើយបានជ្រុះបាត់កាបូបដាក់ឯកសារដីតាមផ្លូវមិនដឹងធ្លាក់នៅត្រង់ណានោះទេ។រូបគាត់បានបញ្ជាក់ថា ដោយរុករកឯកសារដីនោះមិនឃើញក្នុងនាមគាត់ជាម្ចាស់ដីក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិរដ្ឋបាលឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៥រួចរាល់អស់ហើយផងដែរ។ក្នុងនាមរូបគាត់ជាម្ចាស់ដីដែលមានទីតាំងដីនៅស្រុកកោះញែកបានបាត់ឯកសារនោះ សូមអំពាវនាវដល់សាធារណះជនប្រជាពលរដ្ឋដែលបានរើសបាន សូមប្រគល់ជូនឲ្យគាត់វិញផង គាត់និងជូនសាគុណ និងអាចទាក់ទងតាមលេខទូរស័ព្ទ០៩៧៧៧៩៨៩៧១ ពីព្រោះឯកសារដីនោះចាំបាច់ប្រើប្រាស់ខ្លាំងផងដែរ៕
Tags:
សេចក្ដីជូនដំណឹង