ផ្ដល់បទសម្ភាសជូនលោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន


   ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតផ្ដល់បទសម្ភាសជូន លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន ក្រោមការសម្របសម្រួលរបស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។

ក្នុងបទសម្ភាសនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីប្រធានបទមួយចំនួន រួមមាន៖ ភាពរីកចម្រើនរបស់កម្ពុជាក្រោយទទួលបានសុខសន្តិភាពពេញលេញពីសង្គ្រាមស៊ីវិល ចាប់តាំងពីអំឡុងទសវត្សរ៍ឆ្នាំ៧០, វឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការវាងកម្ពុជា និងសហរដ្ឋអាម៉េរិក, ស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងការអនុវត្តបទឈប់បាញ់, និងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ព្រមទាំងសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំផ្ដល់ជូន ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ជាបេក្ខភាពទទួលពានរង្វាន់ណូប៊ែលសន្តិភាព ជាដើម៕














Post a Comment

Previous Post Next Post