ក្រុមសេនាតេជោសន្តិភាព នាំអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងទ័ពការពារព្រំដែនលេខ៥០២ ទិសទី៣ សំឡូត កងពលតូចថ្មើរជើងលេខ៥២ និងផ្នែកសឹករងសំឡូត


   (បាតដំបង)៖ ឯកឧត្ដម កែវ ផុង ប្រធានក្រុមសេនាតេជោសន្តិភាព និងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកក្រុមសេនាតេជោសន្តិភាព នាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅចែកជូនដល់កងការពារព្រំដែនលេខ៥០២ ទិសទី៣សំឡូត កងពលតូចថ្មើរជើងលេខ៥២ និងផ្នែកសឹករងសំឡូត។

អំណោយរួមមាន៖ អង្ករចំនួន ៣តោន, មីជាតិចំនួន ២០០កេស, ទឹកសុទ្ធវិតាល់ ២៥០កេស, ទឹកត្រី ១០០យួរ ទឹកស៉ីអ៉ីវ ១០០យួរ នំ UN ៣៥កេស និងថវិកាចំនួន ៦,០០០,០០០រៀល។

ក្នុងឱកាសនោះ ឯកឧត្តម កែវ ផុង បានពាំនាំបណ្តាំសួសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្ដព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់កងទ័ពដែលឈរជើងនៅសមរភូមិមុខ ការពារទឹកដី។ ជានិច្ចជាកាល ក្រុមសេនាតេជោសន្តិភាពតែងតែ ផ្សារភ្ជាប់សមរភូមិក្រោយជាមួយកងទ័ពសមរភូមិមុខ ដូចថ្ងៃនេះជាសក្ខីភាពស្រាប់៕





Post a Comment

Previous Post Next Post