=======
នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅភូមិព្រៃថ្នង ឃុំព្រែថ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមខេត្ត ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ ថ្នាក់ដឹកនាំមកពីតាមបណ្ដាភូមិក្នុងខេត្ត គ្រូបង្រៀនខ្មែរអ៉ិស្លាមក្នុងខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥