ជំនួញក៏មិនចោល ការងារសង្គមក៏មិនភ្លេច! អ្នកឧកញ៉ា សួរ វីរៈ នាំបុគ្គលិក វិរៈ ប៊ុនថាំ ជាង ១៦០នាក់ បរិច្ចាគឈាមជាលើកទី៣ ចែករំលែកក្តីស្រឡាញ់ទៅកាន់សង្គម


អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំបុគ្គលិក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនប្រមាណ ១៦០នាក់ រួមជាមួយសប្បុរសជនដ៏ទៃផ្សេងទៀត សរុបបញ្ចូលគ្នាមានចំនួន ១៨០នាក់ ចូលរួមស្ម័គ្រចិត្តជាមួយមជ្ឍមណ្ឌលជាតិផ្ដល់ឈាម ក្នុងកម្មវិធីបរិច្ចាគឈាមចែករំលែកក្តីស្រឡាញ់ លើកទី៣ នៅខាងមុខទីស្នាក់ការកណ្ដាល ក្រុមហ៊ុន វិរៈ ប៊ុនថាំ រាជធានីភ្នំពេញ។

គួរឲ្យដឹងថា ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពនោះទេ។ អត្ថប្រយោជន៍នៃការបរិច្ចាគឈាម មានដូចជា ជួយកាត់បន្ថយការកើតជំងឺមហារីកផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់ថ្លើមនិងលំពែង ជួយកាត់បន្ថយជាតិដែកក្នុងខ្លួន និងមានសារៈសំខាន់និងចាំបាច់បំផុតដើម្បីសង្គ្រោះជីវិតមនុស្សដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីពេទ្យនានា។ បើតាម លោក មាស លាង មន្ត្រីទំនាក់ទំនងសាធារណៈនៃមជ្ឍមណ្ឌលជាតិផ្ដល់ឈាម បានប្រាប់ឧកញ៉ាញូស៍ថា៖ “បច្ចុប្បន្នរាជធានីភ្នំពេញ កំពុងមានតម្រូវការឈាមជាចាំបាច់ ដោយប្រចាំថ្ងៃជាមធ្យម ៣៥០ប្លោក” ៕

អរគុណសន្ដិភាព











Post a Comment

Previous Post Next Post