ខេត្តកំពង់ធំ៖ បុគ្គលដែលហ៊ានបើកល្បែងសុីសង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច ក្នុងចម្ការស្វាយចន្ទី មួយកន្លែង ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សមត្ថកិច្ចក្នុងមូលដ្ឋមិនហ៊ានបង្ក្រាប ។
បើកឲ្យក្រុមញៀនល្បែងទាំងនោះនាំគ្នាជិះឡាន.ជិះម៉ូតូទៅលេងភ្លួកទឹក ភ្លួកដី តែលោក អធិការនគរបាលស្រុកសន្ទុក និងលោក អភិបាល នៃគណៈអភិបាលស្រុកស្រុកសន្ទុក នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅ ចុះបង្ក្រាប!នោះទេ ប្រហែលម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងល្បែងសុីសងសង្វៀន(មាន់ជល់និងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច ក្នុងចម្ការស្វាយចន្ទី មួយកន្លែងក្នុង ស្រុកស្រុកសន្ទុក ខេត្តកំពង់ធំ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ខណៈបនល្បែងសុីសង នៅតែបន្តបើកលេងអនាធិបតេយ្យ។
ជាងនេះទៅទៀត ទីតាំងល្បែងសុីសងសង្វៀន(មាន់ជល់និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុងភូមិសាស្ត្រខាងលើ បើកលេងភ្នាល់ចាក់លុយធំៗណាស់ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ ហើយនាំគ្នា ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកងយ៉ាងសប្បាយរីករាយ រីឯ.អ្នកឈ្នះមុខខ្លាញ់ ចំណែកអ្នកចាញ់មុខសេះ លេងលុយអស់ពីខ្លួន ទាល់តម្រិះ ប្រចាំម៉ូតូ.ឡាន សូមបញ្ជាក់ថាទីតាំងបនល្បែងនេះ មានអ្នកឈរចាំមើលផ្លូវ មិនឲ្យទៅដល់ទីតាំងបនល្បែងនោះទេ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការ ព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខានឡើយ!។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោក ស្នងការនគរបាលខេត្តកំពង់ធំ និង លោក អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជួយចាត់កម្លាំងជំនាញកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងសុីសងសង្វៀន(មាន់ជល់នឹងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច ក្នុងចម្ការស្វាយចន្ទី មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន។
ច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង
ជំពូកទី ១
បទបញ្ញត្តិទូទៅ
មាត្រា ១...
ត្រូវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណា ចក្រកម្ពុជា លើកលែងតែបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ។
មាត្រា ២...
រាល់លិខិតដែលបានអនុញ្ញាតឱ្យបើកល្បែងស៊ីសងក្រៅពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាល ត្រូវទុកជាមោឃៈ ។
ជំពូកទី ២ ស្ថាប័នមានសមត្ថកិច្ច
មាត្រា ៣...
ការបង្ក្រាបនឹងការទប់ស្កាត់ ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
ជំពូកទី ៣ ទោសប្បញ្ញត្តិ
មាត្រា ៤..
ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីមួយម៉ឺនរៀល (១០.០០០៛០០) ដល់ប្រាំម៉ឺនរៀល (៥០.០០០៛០០) ឬដាក់គុកពីមួយសប្តាហ៍ដល់មួយខែ ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល (៥០.០០០៛០០ ដល់ព្រំសែនរៀល ( ៥០០.០០០៛០០) និងដាក់គុកពីមួយខែដល់មួយឆ្នាំ ។
មាត្រា ៥..
ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានេះរៀល (៥.០០០.០00100) ដល់ម្លៃលានរៀល ( ២០.០០០.០០០៛០០) និងដាក់គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ ល្បែងស៊ីសង អ្នកចាត់ចែងនឹងភ្នាក់ងារស៊ីសង ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។
មាត្រា ៦...
កាលណានៅក្នុងវង់ល្បែងមានអនិតិជនម្នាក់ឬច្រើននាក់នៅជាមួយផង ទោសដែលបានចែងក្នុងមាត្រា ៤ និងមាត្រា ៨ នៃច្បាប់នេះ ត្រូវយកមកអនុវត្តដល់អតិបរមា ។
មាត្រា ៧...
ក្នុងករណីណាក៏ដោយ ប្រាក់ដែលដាក់ក្នុងវង់ល្បែង ប្រាក់ដែលមាននៅនឹងខ្លួនអ្នកចាត់ចែងល្បែង នេះនៅនឹងខ្លួនមេល្បែង នៅនឹងខ្លួនភ្នាក់ងារល្បែង នៅនឹងខ្លួនអ្នកជួយស៊ីសងក្នុងវង់ល្បែង ទៅនឹងខ្លួនអ្នកទទួល ការកិច្ចខាងគណនេយ្យ នៅនឹងខ្លួនអន្តរការីនឹងនៅនឹងខ្លួនអ្នកលេងល្បែង ត្រូវភ្នាក់ងារមានសមត្ថកិច្ចចាប់រឹបអូស ហើយធ្វើកំណត់ហេតុឱ្យបានត្រឹមត្រូវបញ្ជូនទៅតុលាការ ។
វត្ថុតាងសំរាប់បម្រើឱ្យការលេងល្បែងនោះ ក៏ត្រូវរឹបអូសដូចខាងលើនេះដែរ ។
មាត្រា ៨...
ការផលិត ការនាំចូលដើម្បីធ្វើអាជីវកម្ម ការលក់ ឧបករណ៍ល្បែងស៊ីសងគ្រប់ប្រភេទដោយគ្មាន ការអនុញ្ញាតពីរាជរដ្ឋាភិបាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំសែនរៀល (៥០០.០០០៛០០) ដល់ប្រាំលានរៀល (6.000.000100) និងដាក់គុកពីមួយខែដល់មួយឆ្នាំ ។
ឧបករណ៍ជាវត្ថុតាងខាងលើនេះត្រូវរឹបអូស ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា ។
មាត្រា ៩...
ប្រាក់និងវត្ថុតាងដែលរឹបអូសបានដូចមានចែងក្នុងមាត្រា ៧ និងមាត្រា ៨ នៃច្បាប់នេះ ត្រូវបញ្ជូនទេ តុលាការដើម្បីសំរេចរឹបអូសជាសម្បត្តិរដ្ឋឬបំផ្លាញចោល ។
ចំពោះប្រាក់រង្វាន់សំរាប់ភ្នាក់ងារមានសមត្ថកិច្ច អង្គភាពនិងជនដែលបានចូលរួមក្នុងកិច្ចប្រតិបត្តិការ ត្រូវកំណត់ដោយអនុក្រឹត្យ
មាត្រា ១០..
ក្រៅពីរាជរដ្ឋាភិបាល
អាជ្ញាធរណាក៏ដោយក៏គ្មានសិទ្ធិចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងនៅទី ណាក៏ដោយជាដាច់ខាត។
មន្ត្រីឬភ្នាក់ងាររាជការណាដែលនៅតែចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសង ត្រូវផ្តន្ទាទោសដាក់ គុកពីមួយឆ្នាំដល់ប្រាំឆ្នាំ ។
មាត្រា ១១..
ជនណាដែលចេញមុខការពារវង់ល្បែងស៊ីសងឫបនល្បែងស៊ីសងគ្រប់ប្រភេទនៅទីណាក៏ដោយ ត្រូវ ផ្តន្ទាទោសដាក់ពុតពីមួយឆ្នាំដល់ប្រាំថ្នាំ ។
ជំពូកទី ៤ អវសានប្បញ្ញត្តិ
មាត្រា ១២..
បទបញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជាតិរាករណ៍ ។
មាត្រា ១៣..
ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់៕