ភ្នំពេញ៖ តែងតាំងលោក រស់ ចំណាន ជាទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេចស្តីពីការតែងតាំងមន្ត្រីគណបក្ស ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។
លោក រស់ ចំណាន បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានតែងតាំងជាទីប្រឹក្សារបស់សម្តេច។
លោក រស់ ចំណាន ក៏បានបួងសួងដល់ទេវត្តាតាមថែរក្សាសម្តេចតេជោ និងបានជូនពរសម្តេចបានជួបតែសំណាងល្អ ជោគជ័យគ្រប់ភារៈកិច្ច និងមានសុខភាពល្អ អាយុយឺនយូ ដើម្បីជាម្លប់ដល់កូនចៅនឹងប្រទេសជាតិជារាងដ៏រាប។
លោក រស់ ចំណាន ក៏បានសន្យានិងប្តេជ្ញាចិត្តយកតួនាទីរបស់ខ្លួនខំប្រឹងធ្វើការអោយអស់សមត្ថភាពហើយស្មោះស្ម័គ្រចំពោះសម្តេចតេជោ សម្តេចធីបតី នឹងបក្ស ពុះពារទោះគ្រប់កាលៈទេសៈណាក៏ដោយ រហូតដល់ដង្ហើមចុងក្រោយ៕