#ក្រុងប៉ោយប៉ែត តាមប្រភពព័ត៌មាននៅក្រុងប៉ោយប៉ែត និងពលរដ្ឋ បានប្រាប់អង្គភាពសារព័ត៌មានយើងថា សព្វថ្ងៃនេះគេឃើញមេខ្យល់ទាំងខ្មែរនិងថៃកំពុងតែនាំមនុស្សឆ្លងដែនខុសច្បាប់ និងឃុបឃិតគ្នាជាប្រព័ន្ធ មិនទាន់ឃើញមានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចនៅឡើយទេ។
១.ឈ្មោះចែឈូ (ជនជាតិថៃ)មានដីកាចាប់ខ្លួននៅប្រទេសថៃ ពីបទជួញដូរមនុស្ស សព្វថ្ងៃសម្ងំលាក់ខ្លួននៅក្រុងប៉ោយប៉ែត និងជួញដូរមនុស្សពីក្រុងប៉ោយប៉ែត ឆ្ពោះមកខេត្តប៉ៃលិន.!
២.ឈ្មោះហុងលី ឈ្មោះក្រៅហៅ(ក្រច)ជាមេខ្យល់នៅក្រុងប៉ោយប៉ែត តែងតែកៀងគោប្រជាពលរដ្ឋទាំងខ្មែរនិងថៃឆ្លងដែនខុសច្បាប់.មិនទាន់ឃើញមានការបង្ក្រាបពីអាជ្ញាធរមានសមត្ថកិច្ចនៅឡើយទេ។
តាមប្រភពប្រជាពលរដ្ឋបានប្រាប់ថា មេខ្យល់ទាំងពីនាក់នេះ ភាគច្រើននាំជនជាតិថៃខុសច្បាប់ ចូលតាមច្រកល្បៀងមកប្រទេសកម្ពុជា ជាពិសេសនោះគឺ ជនជាតិថៃម្នាក់ដែលមានឈ្មោះ ចែជូ បានគេចខ្លួនពីប្រទេសថៃមកសម្ងមលាក់ខ្លួននៅក្រុងប៉ោយប៉ែត ពីព្រោះចែជូមានដីការចាប់ខ្លួនពីប្រទេសថៃ ពីបទ(ជួញដូរមនុស្សខុសច្បាប់) ដូច្នេះប្រជាពលរដ្ឋ ស្នើដល់លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ដែលជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ មេត្តាដាក់កម្លាំងស៊ើបអង្កេតរឿងនេះផងពីព្រោះប្រជាពលរដ្ឋ ឃើញមេខ្យល់ទាំងនោះនាំមនុស្សឆ្លងដែន តាមច្រកល្បៀង ដូចជាមិនខ្លាចញញើតនិងច្បាប់ឡើយ..សង្ស័យតែមានអ្វីមួយខុសប្រក់ក្រតីហើយ...
ខ្ញុំបាទស៊ិនដារិទ្ធ រាយការណ៍ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ...!
ព័ត៌មានទាន់ហេតុការណ៍
087437456
0714208888(ទន្សាយជាយដែន)(សុវណ្ណសិលា)