ទីតាំងល្បែងជល់មាន់ តាមអនឡាញ របស់ក្រុមហ៊ុន(R78)មួយកន្លែងក្នុង ស្រុកកំពង់សៀម បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!


   ខេត្តកំពង់ចាម៖ បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ តាមអនឡាញ របស់ក្រុមហ៊ុន(R78)មួយកន្លែង ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកឪ្យក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ !. និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយមានខ្នងបង្អែករឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងជល់មាន់ តាមអនឡាញ នៅលើទឹកដី ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឡើយ!។

តាមប្រភពច្បាស់ណ៍បានឱ្យដឹងថា! ទីតាំងល្បែងជល់មាន់ តាមអនឡាញ របស់ក្រុមហ៊ុន(R78)មួយកន្លែង ក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង តែគេមិនដែលឃើញខាង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ តាមអនឡាញ របស់ក្រុមហ៊ុន(R78)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន។ ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

Post a Comment

Previous Post Next Post