ក្នុងទិវានៃក្ដីស្រឡាញ់ ជាសកល ដោយឡែកកម្ពុជា បានចូលរួមអបអរសាទរ ទិវានៃក្ដីស្រឡាញ់ ដោយបានផ្ដួចផ្ដើមគំនិតដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសព័ន្ធយុវជនកម្ពុជា បានផ្ដល់ក្ដីស្រឡាញ់ជូនប្រជាជនកម្ពុជា ដោយធ្វើការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតប្រជាជនកម្ពុជា នៅគ្រប់មន្ទីរពេទ្យទូទាំងប្រទេស។
គូសបញ្ជាក់ផងដែរថា “ការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ” ដែលធ្វើនៅអាគារតេជោបូព៌ា (ស ស យ ក) ខេត្តត្បូងឃ្មុំ សមាជិក រួមមាន ជាមន្ដ្រីរាជការ សិស្សនុសិស្ស និងព្រះសង្ឃ ប្រកបដោយការស័្មគ្រចិត្ដ និងពោរពេញដោយក្ដីស្រឡាញ់។