ប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ជាក់ស្តែងក្នុងនាមជាភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងពិធីសារក្យូតូ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការអនុវត្ដអនុសញ្ញានេះ ក៏ដូចជាការអនុវត្ដពិធីសារក្យូតូ តាមរយៈការអនុវត្តយន្ដការអភិវឌ្ឍន៍ស្អាត ជាដេីម។ ប្រទេសកម្ពុជា បានរៀបចំ និងដាក់ជូនយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនកាលពីចុងឆ្នាំ២០២១ ដែលបង្ហាញពីការបញ្ចេញឧស្ម័នស្មើសូន្យនៅឆ្នាំ២០៥០។ យុទ្ធសាស្រ្ត នេះមិនគ្រាន់តែចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសកល និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថានកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីសុខុដុមនីយកម្មលើគ្រប់វិស័យ និងសុខសន្តិភាពរបស់ប្រទេសជាតិ។
សូមបញ្ជាក់ថា សន្និសីទភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុលើកទី២៩ (COP29) នឹងចាប់ផ្តើមនៅរដ្ឋធានីបាគូ របស់ប្រទេសអាស៊ែរបៃហ្សង់ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក អ៊ាង សុផល្លែត នឹងចូលរួមជាមួយបណ្តាមេដឹកនាំមកពីជុំវិញពិភពលោក មកពីជិត២០០ប្រទេស និងប្រតិភូចូលរួមសរុបប្រមាណ ២៦០០០នាក់ រាប់ទាំងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនអន្តរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីវាយតម្លៃអំពីវឌ្ឍនភាព និងបង្កើតការឆ្លើយតបចំពោះវិបត្តិអាកាសធាតុ៕
#គុណភាពខ្យល់ #បណ្តុះគំនិត_ពន្លកបៃតង #ថ្ងៃនេះ_ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ #កម្ពុជាស្អាត_ខ្មែរធ្វើបាន #កម្ពុជាស្អាត #កម្ពុជាបៃតង #ខ្មែរធ្វើបាន #យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា #ភាពបៃតង #ភាពស្អាត #ចីរភាព #ក្រសួងបរិស្ថាន #ពន្លកបៃតង #ដើមត្នោត #MOE #eang #sophalleth #borina #ngauv #កម្ពុជាស្អាត_កម្ពុជាបៃតង_ខ្មែរធ្វើបាន