រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤
ទី១.ជ័យលាភីទាំងអស់ត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និងការ សិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និង ផលិតភាពខ្ពស់ និងការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ អតិបរមា និងបរិវត្តន៍កម្មឌីជីថល ក៏ដូចជារួមចំណែកដល់ការកសាងម៉ូដែលកំណើនថ្មីកម្ពុជា ដែលផ្អែកលើជំនាញ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទី២.សម្តេចធិបតី លើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និងកីឡា និងវិស័យឯកជន បន្តធ្វើការកែ ទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ អភិវឌ្ឍ និងធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សា ដោយផ្តោត ការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញដែលជាតម្រូវការក្នុងទីផ្សារការងារ និង ទិសដៅនៃការអភិវឌ្ឍប្រទេស រួមទាំងផ្នែកបច្ចេកវិទ្យា និងឌីជីថល ដើម្បីបង្កើនភាពប្រកួត ប្រជែងកម្ពុជា។
ទី៣.ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រឹងកម្មវិធីសិក្សា និងបំផុសឱ្យក្មួយៗសិក្សានុសិស្ស និងនិស្សិតទាំងអស់អភិវឌ្ឍចំណេះដឹងជាប្រចាំ តាមរយៈការស្វ័យសិក្សា ការសិក្សាស្រាវជ្រាវ និងការសិក្សាបន្ត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និងផលិតភាព និងការកសាងពលរដ្ឋឌីជីផលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ ជាអតិបរមា និងបរិវត្តន៍កម្មឌីជីថល ដូចជាការរួមចំណែកដល់ការកសាងម៉ូដែលកំណើតថ្មី កម្ពុជា ដែលផ្អែកលើជំនាញ បច្ចេកវិទ្យា និងនវានុវត្តន៍។
ទី៤.ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្ត្រាចារ្យ ត្រូវបន្តដើរតួនាទីនាំមុខ ជាឪពុកម្តាយទី ២ ជា មគ្គុទ្ទេសក៍ ជាទីប្រឹក្សា ជាអ្នកស្រាវជ្រាវ និងជាអ្នកនវានុវត្តន៍ ដែលត្រូវខិតខំប្រឹងប្រែង អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ទាំងផ្នែកចំណេះដឹងវិធីសាស្ត្របង្រៀន និងការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មាន ដើម្បីផ្ទេរបន្តចំណេះដឹងជាក់ស្តែងដល់និស្សិត និងរួមចំណែកដល់ការ អភិវឌ្ឍមូលធនមនុស្សសម្រាប់កម្ពុជា ដូចមានចង្អុលបង្ហាញក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ទី៥.សម្តេចធិបតី ក៏លើកទឹកចិត្តខ្ពស់ដល់គ្រប់សាស្ត្រាចារ្យ និងបុគ្គលិកសិក្សាទាំងអស់បន្តអភិវឌ្ឍស មត្ថភាពជាប្រចាំ និង បង្កើនការសិក្សាស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើក កម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត និងឧត្តមានុវត្ត ជាក់ស្តែង។ លទ្ធផលនៃការសិក្សាស្រាវជ្រាវអាចជាធាតុចូលដ៏សំខាន់មួយសម្រាប់គោល- នយោបាយសង្គម-សេដ្ឋកិច្ច ហើយលទ្ធផលទាំងនេះត្រូវបានលើកទឹកចិត្ត និងធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមរយៈការបោះពុម្ពក្នុងទស្សនាវដ្តី (Scholarly Journals) ដើម្បីលើកកម្ពស់កិត្តិសព្ទវិស័យអប់រំកម្ពុជានៅលើឆាកអន្តរជាតិ។