ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា» គឺជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន មានមូលដ្ឋានរួម តម្លៃរួមសម្រាប់ការអនុវត្តវិជ្ជាជីវៈ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តមកលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា,


   ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា» គឺជាមូលដ្ឋានគ្រឹះរួមនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន មានមូលដ្ឋានរួម តម្លៃរួមសម្រាប់ការអនុវត្តវិជ្ជាជីវៈ ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព អនុលោមភាព ឯករាជភាព និងជាពិសេសលើកកម្ពស់តម្លៃ និងពង្រឹងជំនឿទុកចិត្តមកលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា,

« ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា » កើតចេញពីឆន្ទៈរួមរបស់អ្នកសារព័ត៌មានខ្លួនឯងផ្ទាល់ ដើម្បីអ្នកសារព័ត៌មាន ហើយក៏សម្រាប់អ្នកសារព័ត៌មាន គាំទ្រដល់សិទ្ធិរបស់អ្នកសារព័ត៌មាន, 

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ និង ដាក់ ឱ្យ ប្រើប្រាស់ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា» នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ ទូរទស្សន៍ កាសែត និងសារព័ត៌មានអនឡាញ ជាច្រើនអង្គភាព ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការដែលក្រសួងព័ត៌មាន សម្របសម្រួលរៀបចំបង្កើតអោយមាន «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជា » គឺជាផ្នែកមួយចាំបាច់ដើម្បីធ្វើអោយមានសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន លើកតម្លៃវិជ្ជាជីវៈ និងការពារសិទ្ធិរបស់អ្នកសារព័ត៌មាន ដើម្បីអោយមានមូលដ្ឋានរួមមួយសម្រាប់អនុវត្តន៍ប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ដែលជាផ្នែកមួយ សម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ និងការពារ សុវត្ថិភាពអ្នកសារព័ត៌មាន ។ 

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន កម្ពុជា» ដែលអ្នកសារព័ត៌មាន និងសមាគមសារព័ត៌មាន រួមគ្នារៀបចំមកនេះ គឺមិនមែនសម្រាប់បិទសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាននោះទេ ហើយក៏មិនមែនជាឧបករណ៍សម្រាប់រឹតបន្តឹងកិច្ចការងារដែលអ្នកសារព័ត៌មានកំពុងអនុវត្តន៍នោះដែរ ប៉ុន្តែជាការតម្រង់ទិសនៅក្នុងក្របខណ្ឌនៃវិជ្ជាជីវៈមួយដែលស្របតាមគោលការណ៍ដែលបានចែងក្នុងច្បាប់ ។ 

នៅក្នុងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះមិនមានទោសបញ្ញត្តិនោះទេ ព្រោះជាគោលការណ៍ណែនាំរួមទៅលើក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា អ្នកសារព័ត៌មានតំណាងឱ្យសមាគម អង្គភាពសារព័ត៌មាន និងភាគីពាក់ពន្ធ័ក្នុងវិស័យព័ត៌មាន បានបញ្ជាក់ពីភាពចាំបាច់ដែលត្រូវមាន “ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៍វិជ្ជាជីវៈ និងលើកតម្លៃនិងជំនឿទុកចិត្តលើវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕

ប្រភព ទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក

រូបថត៖ សួស សាវី

Post a Comment

Previous Post Next Post