ទីតាំងល្បែងមាន់ជល់ មួយកន្លែងក្នុង ឃុំក្រាំងយូវ ស្រុកស្អាង បើកលេងអនាធិបតេយ្យ សមត្ថកិច្ចមិនហ៊ានបង្រ្កាប!


   ខេត្តកណ្តាល៖ តាមសេចក្តីរាយការណ៍មកថា! បុគ្គលដែលហ៊ានបើកល្បែងមាន់ជល់ មួយកន្លែងខាងកើតផ្សារភ្នៀត ឃុំក្រាំងយូវ ស្រុកស្អាង ខេត្តកណ្តាល ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ជាងស្តែង នៅរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នេះ ទីតាំងល្បែងមាន់ជល់ មួយកន្លែង ខាងកើតផ្សារភ្នៀត ឃុំក្រាំងយូវ ស្រុកស្អាង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នានជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងសុីសង និងបក្សពួករបស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងមាន់ជល់ ខុសច្បាប់ នៅលើទឹកដី ស្រុកស្អាង ខេត្តកណ្តាល បានឡើយ។

មជ្ឈដ្ឋានខាងក្រៅ ! និងប្រជាពលរដ្ឋ រស់នៅក្នុង ឃុំក្រាំងយូវ ស្រុកស្អាង ដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ ខ្លះៗ ពីម្ចាស់ទីតាំងល្បែង សុីសង មួយកន្លែងនេះ រួចហើយ ផងក៏មិនដឹង ទើបមានបើកល្បែងសុីសងដូចជាមានើជល់ ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងទាំងនោះទៅលេងភ្លូកទឹក ភ្លូកដី គ្មានការបង្ក្រាប!

ប្រភពដដែកបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ! ដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។

ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជួយចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្រ្កាប! ទីតាំងល្បែងមាន់ជល់ ខុសច្បាប់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹងសន្តិសុខ សង្គម៕







Post a Comment

Previous Post Next Post