ឡានខ្នាតយក្សមួយគ្រឿងដឹកជី មកទំលាក់ក្នុងឃ្លាំង ដ៏ល្បីក្នុងក្រុងបាត់ដំបង មិនខ្វែលខ្វល់នោះទេ ព្រោះមានឥទ្ធិពលខ្លាំង!!!!!!


   ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍ពីរពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងបានអោយដឹងថា ចំពោះឡានខ្នាតយក្សធំៗចូលក្រុងបានគឺជាឡានអ្នកមានអំណាចខ្លាំងហើយព្រោះឃ្លាំងដែលដាក់ទំនិញនោះសុទ្ធតែធំៗ ដែលបោះទីតាំងនៅក្នុងក្រុងតែម្ដង  ហើយបន្ថែមទៀតថាបើឡានដឹកទំនិញល្មមៗមិនអាចចូលបានទេទល់តែសែនត្រូវទើបអាចចូលបាន។

បើតាមរដ្ឋបាលខេត្តលេខ1372/22 សេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់រថយន្ដធុនធ្ងន់ចូលមកក្នុងក្រុងបាត់ដំបងនឹងផ្លាស់ប្ដូទីតាំងស្កុកទំនិញនៅផ្លូវវាងក្រុងវិញចុះថ្ងៃទី02-05-2022។

ទោះជាយ៉ាងណាក្ដីរយះកន្លងមកនេះម្ចាស់ឡានខ្នាតយក្សៗនៅតើផ្លើនដដែលជាពិសេសដឹកទំនិញជី ស៊ីម៉ង់ត៍ ដែក នឹងទំនិញផ្សេងៗទៀត។ជាក់ស្ដែងនៅថ្ងៃទី04-06-2024ឡានខ្នាតយក្សមួយគ្រឿងចូលមកដាក់ជីនៅចំណុចផ្លូវដៃប្រាំបីមកថ្នល់រទេះភ្លើងក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបងដោយរលូន។

ហេតុនេះពលរដ្ឋស្នើសុំដល់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត មេត្ដាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅឡានខ្នាតយក្សចូលក្រុងនោះផងទាន។

Post a Comment

Previous Post Next Post