លោក សាយ សំអាល់ ៖​ កីឡាឡើងភ្នំបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនកម្ពុជា


   លោក សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសកីឡាឡើងភ្នំបឋម និងគ្រូបង្វឹកកម្រិត ១-២ របស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា  នៅអគារខេមរានី នាថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ២០២៤។

ជាមួយគ្នានោះ លោកក៏បានលើកឡើងបន្ថែមទៀតថា កីឡាគឺជាបំណែកមួយនៃគុណភាពជីវិតថ្មីរបស់ប្រជាជនកម្ពុជា ហើយស្របទៅតាមគោលបំណងក្នុងការប្រែក្លាយកម្ពុជាទៅជារដ្ឋទំនើប ដែលមានយុទ្ធសាស្រ្តបញ្ចកោណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាផែនទីឯកភាពដ៏រឹងមាំក្នុងការអនុវត្តចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។

ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទីមួយ ក្នុងដំណើរកសាងមាតុប្រទេសកម្ពុជា ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការអភិវឌ្ឍមូលធនមនុស្សនេះ គឺផ្ដោតជាចម្បងលើការពង្រឹងវិជ្ជាសម្បទា, បំណិនសម្បទា, ចរិយាសម្បទា និងកាយសម្បទា ដើម្បីទទួលបានធនធានដែលមានទាំងសមត្ថភាពចំណេះជំនាញ និងសុខភាពល្អបរិបូរណ៍។

#កអក​ #កីឡា​ #សសយករាជធានីភ្នំពេញ​ #UYFC










Post a Comment

Previous Post Next Post