នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នេះដើម្បីទុកសម្រាប់ប្រើប្រាស់តាមតម្រូវការ។ នេះជាការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានក្រុមការងារនិងឯកឧត្តមអភិបាលខេត្តចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសបងប្អូនអ្នកជំងឺដែលមានពិការភាព។ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ និងប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះបានថ្លែងអំណរគុណចំពោះទឹកចិត្តនិងការគាំទ្ររបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានក្រុមការងារ ព្រមទាំងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះដែលតែងតែគាំទ្រលើកទឹកចិត្ត មន្ត្រីនៃមន្ទីរសុខាភិបាលនិងមន្ទីរពេទ្យនានាក្នុងខេត្តយកចិត្តទុកដាក់លើការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពដល់បងប្អូនប្រជាពលរដ្ឋព្រមទាំងចូលរួមគាំទ្រសម្ភារផ្សេងៗដើម្បីប្រើប្រាស់តាមតម្រូវការ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណដល់មន្ទីរសុខាភិបាលនិងក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពជូនដល់ប្រជាពលរដ្ឋ និងបានកសាងនូវជំនឿទុកចិត្តរបស់ពលរដ្ឋចំពោះសេវាសុខាភិបាលរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ មន្ទីរពេទ្យបង្អែកខេត្តក្រចេះដែលក្នុងមួយថ្ងៃៗ បានទទួលអ្នកជំងឺមកពិគ្រោះ និងទទួលសេវាព្យាបាលជាច្រើននាក់។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានថ្លែងអំណរគុណដល់សមាគមមូលនិធិទ្រទ្រង់ការអភិវឌ្ឍន៍នៅកម្ពុជាដែលមានលោកជំទាវ ខា ឡេង ជាប្រធានសមាគម បានផ្តល់ជូននូវទេះរុញនេះដល់ក្រសួងព័ត៌មានដើម្បីចែកចាយបន្តសម្រាប់ជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋមានពិការភាព និងជូនដល់មន្ទីរពេទ្យប្រើប្រាស់ដើម្បីជួយសម្រួលដល់អ្នកជំងឺដែលមានពិការភាព ឬពិបាកធ្វើដំណើរ។ ឯកឧត្តមបានថ្លែងថាលោកនឹងខិតខំប្រឹងប្រែងបន្ថែមទៀតចូលរួមជាមួយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលដើម្បី
នៅក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា និងឯកឧត្តម វ៉ា ថន ក៏បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមកពីស្រុកនានាក្នុងខេត្តដែលបានអញ្ជើញមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕ ឯកឧត្តម នេត្រ ភក្ត្រា