សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមពិធីបុណ្យចម្រើនជន្មាយុ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ពោធឆ្លងសាលាបុណ្យ ព្រមទាំងប្រាសាទមរតកចក្រី នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក…


   ថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចូលរួមពិធីបុណ្យចម្រើនជន្មាយុ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គម្រប់៩០ ឈានចូល៩១ឆ្នាំនិងសម្ពោធឆ្លងសាលាបុណ្យ ព្រមទាំងប្រាសាទមរតកចក្រី នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ…។

ក្នុងឱកាសដ៏មហានក្ខត្តឬក្ស បវរសួស្តី នៃអាយុវឌ្ឍនការដ៏ប្រពៃថ្លៃថ្លានេះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លា និងសូមសម្តែងនូវកតញ្ញូតាដ៏ជ្រាលជ្រៅបំផុត គោរពជូនចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលមានគុណបំណាច់ដ៏ធំធេងចំពោះបុព្វហេតុ “ជាតិ សាសនា ព្រះមហាក្រត្រ” ជាពិសេសនោះ សម្តេច បានខិតខំអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី រួមចំណែកយ៉ាងសកម្ម ក្នុងការសង្គ្រោះប្រទេសជាតិ ប្រជាជន និងកសាងអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុុជា អោយមានការរីកចម្រើន សម្បូរសប្បាយរុងរឿងប្រជាជនគ្រប់រូបបានរស់នៅប្រកបដោយភាពថ្លៃថ្នូរ ក្នុងសុខសន្តិភាព ស្ថិរភាព និងមានជីវភាពឈានឡើងជាបន្តបន្ទាប់។

សម្តេចវិបុលសេនាភក្តី និងលោកជំទាវ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី ព្រមទាំងវត្ថុសក្តិសិទ្ធទាំងឡាយលើលោក ជាពិសេសទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំប្រទានពរជ័យ សិរីសួស្តីជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទាំងអស់របស់សម្តេច សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខសុភមង្គល មានសុខភាពល្អបរិបូរណ៍ និងសូមសមប្រកបតែនឹងព្រះពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ តរៀងទៅ។















Post a Comment

Previous Post Next Post